Connect with us

ជីវិតកម្សាន្ដ

ធ្លាយដំណឹងថាម្ចាស់បទ ”Maria” រស់ក្រោមដំបូលជាមួយអ្នកជំនួញអាយុលើសនាង ១២ឆ្នាំ

បានផុស

នៅ

Hwasa សមាជិក​ក្រុម MAMAMOO និងជាម្ចាស់បទចម្រៀងដ៏ល្បី ”Maria” ត្រូវ​បាន​គេ​រាយការណ៍​ថា នាងកំពុងមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនួញ​ម្នាក់​ដែល​មាន​អាយុ​ច្រើន​ជាង​នាង ១២ ឆ្នាំ ហើយថែមទាំងរស់ក្រោមដំបូលតែមួយទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​ផ្តាច់មុខ​ពី Sports Seoul នាពេលថ្មីៗនេះ Hwasa កំពុងមានទំនាក់ទំនង​ស្នេហាជាមួយ​អ្នក​ជំនួញម្នាក់​ ដែលមានអាយុច្រើនជាងនាង ១២ ឆ្នាំ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ។ ចំណែកអ្នកជំនួញរូបនោះត្រូវគេដឹងថាកើតនៅឆ្នាំ ១៩៨៣ ហើយ​បច្ចុប្បន្ន​បើកអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។ អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​ពេល​ដែល​លោក​ធ្វើ​ការ​ក្នុង​វិស័យ​ចម្រៀង

យ៉ាងណាមិញ​ដំណឹងស្នេហារបស់ម្ចាស់បទ ”Maria” ត្រូវអ្នកលេង​អ៊ិនធើណេត​ជាច្រើន​លើក​មក​ពិភាក្សា​គ្នា​យ៉ាង​គឃ្លើន​ខុសៗ​គ្នាថា “អ្នកជំនួញនោះ​មិន​ងាយ​ទទួល​យក​ការ​ស្រលាញ់​របស់ Hwasa ទេ ព្រោះ​នាង​ជា​បុគ្គល​សាធារណៈ​ដ៏​ល្បី​ម្នាក់​ដែល​ក្មេង​ជាង​គាត់ ១២ ឆ្នាំ។ ខ្ញុំ​គិត​ថា​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ ដោយ​សារ​តែ​គម្លាត​អាយុ​និង​ការ​ពិត​ដែល​មាន​ភាព​ខុស​គ្នា​រវាង​តារា​ល្បី​និង​ពលរដ្ឋ​ធម្មតា។, ទីបំផុត អ្នកជំនួញរូបនេះបានបើកចិត្តយ៉ាងពេញទំហឹង និងទទួលយក Hwasa ដោយភ្ជាប់​ទំនាក់ទំនងជាមួយនាង។, នៅពេលដែល Hwasa ហៀបនឹងធ្វើការសម្រេចចិត្តធំមួយ គាត់តែងតែណែនាំនាងដោយស្មោះ។, គាត់កំ​ពុងដើរតួជាអ្នកណែនាំរបស់នាង”។

ទោះ​យ៉ាងណាក៏ដោយ អ្នក​តំណាងរបស់​តារា​ចម្រៀង​កូរ៉េ​ខាងត្បូង Hwasa មិន​ទាន់ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់ Sports Seoul នៅ​ឡើយ​ទេ។ ត្បិតថា​ដំណឹង​មួយ​នេះ​កំពុង​សាយភាយ​នៅ​ប្រទេស​កូរ៉េ​ក៏ដោយ ប៉ុន្តែគ្រប់យ៉ាងមានតែចាំពត៌មានច្បាស់ការតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Suzy នឹងជាគូប្រជែងជាមួយតារាចិន Liu Yifei ក្នុងព្រឹត្តិការណ៍ពានរង្វាន់នៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម