នយោបាយ
គណបក្សប្រជាជនកម្ពុជា ជួបជុំសមាជិក-សមាជិកា បើកយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង ៧ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។
ពិធីជួបជុំនេះ ធ្វើឡើងនៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានសមាជិក-សមាជិកាចូលរួមចំនួន ៧៦,៥០០នាក់។
តាមកម្មវិធី បានបង្ហាញថា ក្នុងចំណោមសមាជិក-សមាជិកាទាំងអស់ គឺអ្នកចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់