ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ទម្លាយថា ថៅកែ Titan ទិញតែសម្ភារៈបញ្ចុះតម្លៃ និងផុតកំណត់មកសាងសង់យាន ទើបមានគ្រោះថ្នាក់
បុរសម្នាក់បានបង្ហើបឲ្យដឹងថា គាត់បានដកខ្លួនជិះយាន Titan បន្ទាប់ពីលោក Stockton Rush ដែលជាស្ថានិក OceanGate អួតថាគាត់ទិញសម្ភារៈដែលផុតកំណត់នៅក្នុងការបញ្ចុះតម្លៃដើម្បីសាងសង់យានមួយនេះ។
លោក Arnie Weissmann និពន្ធនាយកនៃ Travel Weekly និយាយថា គាត់បាននិយាយជាមួយ CEO OceanGate ប៉ុន្មានថ្ងៃមុនពេលបេសកកម្មដ៏គ្រោះថ្នាក់ដែលបានសម្លាប់មនុស្សទាំងប្រាំនាក់នៅលើយាន។
លោក Weissmann ថា ដើមឡើយត្រូវបានកំណត់ដើម្បីចូលរួមបេសកកម្មនៅដើមខែនេះ ដើម្បីទៅទស្សនាសោកនាដកម្មលិចកប៉ាល់ titanic ប៉ុន្តែគាត់ត្រូវបានគេបង្ខំឲ្យដកខ្លួនចេញដោយសារតែមានកាលវិភាគដ៏មមាញឹកខ្លាំង។ ឥឡូវនេះគាត់បានបង្ហាញពីភស្តុតាងបន្ថែមទៀតដែលថា Rush ជាក់ស្តែងបានលេងផ្លូវកាត់នៅពេលអភិវឌ្ឍយាន Titan។
និពន្ធនាយកនៃ Travel Weekly ប្រាប់ Washington Post ថា លោក Rush បានអួតអំពីរបៀបដែលគាត់បានទិញកាបូនហ្វាយបឺ (carbon fibre) សម្រាប់យកមកអនុដោយការបញ្ចុះតម្លៃដ៏ធំ ខណៈវាហួសអាយុកាលប្រើប្រាស់ក្នុងយានហើយទៅហើយ។ ពេលនោះ “ខ្ញុំបានឆ្លើយតបភ្លាមៗដោយនិយាយថា តើអ្នកមិនមានការព្រួយបារម្ភអំពីរឿងនោះទេ? តែថៅកែ Titan ច្រានចោលហើយនិយាយថា ទេ វាល្អឥតខ្ចោះណាស់។ ការមានវិញ្ញាបនបត្រទាំងអស់នេះសម្រាប់យានគឺជារឿងមួយ ប៉ុន្តែកាបូនសរសៃគឺល្អឥតខ្ចោះ”។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយពីពីរបៀបដែលជាតិសរសៃកាបូនគឺជាជម្រើសមិនល្អនៃសម្ភារៈសម្រាប់យកមកអនុវត្ត។ អ្នកខ្លះបានអះអាងថា ការប្រើប្រាស់សម្ភារៈហួសកាលបរិច្ឆេទផុតកំណត់ អាចធ្វើឲ្យអនុភាពកាន់តែងាយនឹងមានបញ្ហា។ អ្នកជំនាញក៏បានណែនាំទៀតថា ទឹកអាចហូរចូលទៅក្នុងលំហដែលសរសៃកាបូនជួបនឹងបំណែកនៃទីតាញ៉ូម។
សូំជម្រាបដែរថា លោក Rush គឺជាសមាជិកនាវិកម្នាក់ ក្នុងចំណោមនាវិក ៥នាក់ ដែលបានស្លាប់ពេលនៅលើយានជ្រមុជទឹក Titan ដើម្បីរុករកបំណែកនៃកប៉ាល់ទីតានិក ក្រោយមកវាបានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince កាលពីព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា។ ក្រោយមកបំណែកនៃកម្ទេចកម្ទីរបស់យាន Titan ត្រូវបានរកឃើញនៅចម្ងាយប្រហែល ៤៨៧ ម៉ែត្រពីបំណែកនៃខ្មោចកប៉ាល់ Titanic ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក James Cameron ថា ការផ្ទុះយាន Titan គឺដូចគ្នាបេះបិតនឹងសោកនាដកម្មលិចកប៉ាល់ Titanic
ចុចអាន៖តាមការពិតនាយកប្រតិបត្តិក្រុមហ៊ុន OceanGate បំពានច្បាប់សាងសង់យានជ្រមុជទឹក Titan ទើបជួបគ្រោះថ្នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ