ព័ត៌មានជាតិ
ជួបកម្មករសាងសង់ស្ពានខេត្តក្រចេះ សប្បាយចិត្តបានស្ពាននៅស្រុកកំណើតផង បានការងារចិញ្ចឹមគ្រួសារផង
ការដ្ឋានសំណង់ស្ពានខេត្តក្រចេះ កំពុងដំណើរការសាងសង់សម្រេចបានលទ្ធផលមួយចំនួនគិតត្រឹមខែកក្កដានេះ។ យើងអាចមើលឃើញសសរគ្រឹះស្ពានជាជួរ ជាមួយគ្រឿងចក្រតូចធំកំពុងលើកដាក់សម្ភារៈសាងសង់យ៉ាងមមាញឹកនៅលើផ្ទៃទឹកទន្លេ។
នៅក្នុងការដ្ឋានជាមួយកម្មកររាប់សិបនាក់ កម្មករខ្លះមកពីឆ្ងាយឆ្លងខេត្ត ខណៈក៏មានកម្មករខ្លះមានស្រុកកំណើតក្នុងខេត្តក្រចេះផ្ទាល់តែម្តង។ ពួកគាត់បានបង្ហាញក្តីរីករាយចំពោះសមិទ្ធផលដ៏មានតម្លៃសម្រាប់ទឹកដីកំណើត រួមទាំងឱកាសការងារមានប្រាក់ចំណូលផ្គត់ផ្គត់គ្រួសារ។
កម្មករម្នាក់ឈ្មោះ រុន រស់នៅឃុំបុសលាវ ខេត្តក្រចេះដែលនៅមិនឆ្ងាយពីការដ្ឋានស្ពានបានឲ្យដឹងថា ការងាររបស់គាត់ត្រូវពត់ដែកធ្វើគ្រឹះស្ពាន។ ទាក់ទងការងារនេះគាត់សប្បាយចិត្ត ដោយសារជាសមិទ្ធផលសម្រាប់ស្រុកកំណើត ខណៈតាមរយៈការងារនេះក៏ផ្តល់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។
កម្មករជញ្ជូនដែកឈ្មោះ សុខ ឆាន ក៏មិនខុសគ្នាដែរក៏ជាអ្នកខេត្តក្រចេះ។ បើទោះបីការងារត្រូវហាលភ្លៀងហាលក្តៅ ប៉ុន្តែនៅតែញញឹមព្រោះគាត់ចង់បានស្ពាននេះជាយូរមកហើយនៅក្នុងខេត្តជាស្រុកកំណើត។
កម្មកររូបនេះឲ្យដឹងថា លោកមានស្រុកកំណើតនៅឃុំក្រគរ ស្រុកចិត្របុរី នៅមិនឆ្ងាយប៉ុន្មានពីការដ្ឋានស្ពានកំពុងសាងសង់។
បើតាមកម្មករូបនេះ ស្ពាននេះជាសមិទ្ធផលស្ពានឆ្លងទន្លេដ៏ធំជាលើកដំបូងសម្រាប់ខេត្តក្រចេះ ដែលពលរដ្ឋទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ។ ការងាររាល់ថ្ងៃលោកប្រាប់ថាមានការនឿយហត់ខ្លះដែរ តែលោកនឹងពុះពារចូលរួមចំណែកសម្រាប់សមិទ្ធផលសំណង់ជាប្រវត្តិសាស្រ្តក្នុងទឹកដីកំណើត រហូតដល់ការងារសាងសង់បញ្ចប់ទាំងស្រុង។
កម្មករម្នាក់ឈ្មោះទិត្យ អាយុ ៤៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលបានមកធ្វើការនៅការដ្ឋានសាងសង់ស្ពាននៅខេត្តក្រចេះជាច្រើនខែមកហើយ។ ដោយទទួលខុសត្រូវការងារពត់ដែកធ្វើគ្រឹះស្ពាន លោកក៏សប្បាយចិត្តសម្រាប់ការងារបម្រើជាតិមាតុភូមិ។
ចំណែកកម្មករម្នាក់ទៀតឈ្មោះ ឈុន នី ជាអ្នកស្រុកស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម មិនមែនជាលើកដំបូងដែលបុរសរូបនេះបានចូលរួមគម្រោងសាងសង់ស្ពាន ដោយលោកក៏ទើបតែបញ្ចប់ការងារនៅការដ្ឋានសាងសង់ស្ពាននៅស្រុកស្ទឹងត្រង់ដែលទើបសម្ពោធកន្លងទៅនោះដែរ។
បុរសរូបនេះបានឲ្យដឹងថា ការងារនៅទីនេះច្បាស់លាស់ពេលវេលាណាស់។ មុនចាប់ផ្តើម កម្មករទាំងអស់ត្រូវមានឯកសណ្ឋាន ស្លៀកពាក់បានត្រឹមត្រូវ ដូចជាមួកសុវត្ថិភាព អាវការពារ និងពាក់ខ្សែក្រវាត់ការពារជាដើម។
លោកបញ្ជាក់ថា ការងារពីការដ្ឋានមួយទៅការដ្ឋានមួយ ជួបការលំបាកខុសៗគ្នា។ យ៉ាងណាងទោះបីហត់ក្តី ពិបាកក្តី លោកក៏ពេញចិត្តដោយសារវាបានបម្រើប្រយោជន៍សម្រាប់ពលរដ្ឋនិងប្រទេសជាតិ។
ឃុំសោបស្ថិតនៅទល់មុខក្រុងក្រចេះខណ្ឌចែកដោយទន្លេ។ ពលរដ្ឋបានទន្ទឹងរង់ចាំស្ពានឆ្លងទន្លេជាច្រើនឆ្នាំមកហើយ ខណៈកន្លងទៅត្រូវឆ្លងដទៅវិញទៅមកជួបការលំបាក។ ពលរដ្ឋម្នាក់ឈ្មោះតុលា រស់នៅឃុំសោបបានរៀបរាប់ទាំងពេញចិត្តថា តាមរយៈគម្រោងស្ពាននេះបានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើនសម្រាប់ពលរដ្ឋក្នុងភូមិ។ កន្លងទៅនៅពេលប្រជាពលរដ្ឋក្នុងភូមិជួបបញ្ហាឈឺស្កាត់យប់ព្រលប់ពិបាក ត្រូវជួលទូកដរឆ្លងទៅខេត្តមិនងាយស្រួលនោះទេ។ ខណៈនៅខែវស្សាវិញទឹកឡើង រលកធំ ខ្យល់ខ្លាំងជាហេតុធ្វើឲ្យមានគ្រោះថ្នាក់បាន។ នៅពេលមានស្ពាន លោកសប្បាយចិត្តហើយក៏អរគុណរដ្ឋាភិបាលដែលផ្តល់អំណោយស្ពានមួយនេះ។
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ មានប្រវែង ១ ៧៦១ ម៉ែត្រ ភ្ជាប់ពីត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្ វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
គម្រោងស្ពាននេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ បញ្ចប់នៅឆ្នាំ ២០២៦ ដែលចំណាយថវិកាប្រមាណ ១១៤ លានដុល្លារ៕
អត្ថបទ៖ លី រតនា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ