Connect with us

ព័ត៌មានជាតិ

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងជាង ១ម៉ឺន ៥ពាន់នាក់ ចូលរួមឃោសនាបោះឆ្នោត

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នវ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ​បើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទីមួយនេះ មានជាង ១ម៉ឺន ៥ពាន់ ដោយដង្ហែក្បួនឃោសនាចេញពីទីរួមខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងច្រើនកុះករនាថ្ងៃទីមួយនេះ។

តាមគម្រោង ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តស្វាយរៀងក្នុងថ្ងៃនេះ គឺបន្តចុះតាមក្រុង-ស្រុកទាំង ៨បន្តទៀត៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម