Connect with us

ព័ត៌មានជាតិ

ចុះ​អង្កេត​វាយ​តម្លៃ​ក្រុងស្រុក​គោលដៅចំនួន ៦ ក្នុង​ខេត្ត​បាត់ដំបង ប៉ះពាល់​ពីកូវីដ

បានផុស

នៅ

រយះពេល​ ២ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ខេត្តបាត់ដំបងបានបើកសិក្ខាសាលាគោលបំណងដើម្បីជំរុញការតាមដាននិងវាយតម្លៃផល​ប៉ះពាល់របស់វិស័យទេសចរណ៍ សំដៅគាំទ្រនិងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលបង្ហាញផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺ​កូវិដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ពុទ្ធចឌី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា បម្រែបម្រួលនិន្នាការទេសចរណ៍ ពិភពលោក តម្រូវឱ្យមានការសិក្សាអង្កេតនិងចងក្រងឯកសារតាមដានផលប៉ះពាល់នានាជាប្រចាំ។

លោកបន្តថា ជំហានដំបូងបន្ទាប់ពីបើកសិក្ខាសាលាក្នុងទឹកដីខេត្តបាត់ដំបងរយះពេល ២ ថ្ងៃ ក្រុមការងារបានធ្វើការស្រាវជ្រាវនិងអង្កេតលើស្រុកក្រុងចំនួន ០៦ ជាគោលដៅក្នុងនោះមាន÷ ១-ក្រុងបាត់ដំបង, ២-ស្រុកឯកភ្នំ, ៣-ស្រុកបាណន់, ៤-ស្រុកសង្កែ, ៥-ស្រុករតនមណ្ឌ, ៦-ស្រុកសំឡូត។

ការអង្កេតនិងស្រាវជ្រាវលើគោលដៅទាំង ០៦ ស្រុក ត្រូវបានយកមកធ្វើជាបទបង្ហាញលើ ១១ ចំណុចរួមមាន​÷​

១-តម្លៃទំនិញនិងសេវាកម្មក្នុងតំបន់មានការកើនឡើងធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ។
២-ធ្វើឱ្យតម្លៃអចលនទ្រព្យ​(ដីផ្ទះ.ហាង.អគារ.ជាដើម) ក្នុងតំបន់មានការកើនឡើងខ្ពស់។
៣-ការវិយោគរបស់ជនបរទេសក្នុងអាជីវកម្មទេសចរណ៍មិន​បានផ្ដល់ឱកាសការងារច្រើនដល់ប្រជាជនក្នុងសហគមន៍។ ៤-ការចំណាយរបស់ទេសចរមិន​បាន​ផ្តល់ផលប្រយោជន៍​ទាំងស្រុងដល់ប្រជាជននិងសហគមន៍របស់អ្នក។
៥-វិស័យទេសចរណ៍បានជំរុញឱ្យមានការកើនឡើងនូវលំហូរវប្បធម៌បរទេស​មកក្នុងតំបន់។
៦-កំណើនទេសចរធ្វើឱ្យមានការកើនឡើងនូវអំពើអសន្តិសុខ។
៧-កំណើនទេសចរធ្វើឱ្យមានការកើនឡើងនូវការជួញដូរផ្លូវភេទនិងកុមារ។
៨-កំណើនទេសចរធ្វើឱ្យមានការកកស្ទះពិបាកធ្វើ ដំណើរក្នុងតំបន់របស់អ្នក។
៩-កំណើនទេសចរធ្វើឱ្យមានការបំពុលបរិស្ថាន(កើនឡើងកាកសំណល់រឹង.រាវ)។
១០-កំណើនទេ សចរធ្វើឱ្យបាត់សោភ័ណ្ឌភាពនិងខូចទ្រង់ទ្រាយដើម (ការកើនឡើងនូវសំណង់អាគារខ្ពស់ៗ)។
១១-កំណើនទេសចរធ្វើឱ្យមា នសំណឹក(ប្រាង្គប្រាសាទនានា)។

ក្នុងបទបង្ហាញនៃផលប៉ះពាល់ ក្រសួងបានសំណូមពរជំរុញការ​ធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និង​បង្កើតព្រឹត្តិការណ៍ទេសចរណ៍ (វប្បធម៌ប្រពៃណីទំនៀមទម្លាប់ កីឡា សាសនា។ ពង្រឹងការគ្រប់គ្រងសំរាមកាក​សំណល​រឹងរាវ និងរៀបចំសណ្តាប់ធ្នាប់ឱ្យបានប្រសើរជាងពេលមុន។ ត្រូវជំរុញដល់ការផ្សព្វផ្សាយនិងគាំទ្រផលិតផលរបស់សហគមន៍និងប្រជាជនក្នុងតំបន់ ដើម្បីបង្កើនកម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តបន្ថែម។ ពង្រឹងគុណភាពនិងសមត្ថភាពបុគ្គលិកបម្រើសេវាកម្មទេសចរណ៍។ បង្កើនការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់និងប្រសើរជាងមុន។ ពង្រឹងការថែទាំនិងជួសជុលផ្លូវគមនាគមន៍ទៅកាន់តំបន់ទេសចរណ៍ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ខេត្តបាត់ដំបងគឺជាខេត្តដែលមានទឹកដីធំលំដាប់ទី៥ (១១,៧៤៨គីឡូម៉ែត្រការ៉េស្ថិតនៅទិសពាយ័ព្យនៃព្រះរាជណាចក្រកម្ពុជា ចំងាយ ២៩១ គ.ម ពីរាជធានីភ្នំពេញ។ មានព្រំប្រទល់៖-ខាងជើង៖ ខេត្តបន្ទាយមានជ័យ,-ខាងលិច៖ ខេត្តប៉ៃលិននិងប្រទេសថៃ (ខេត្តច័ន្ទបុរី.ត្រាតនិងស្រៈកែវ,ខាងកើត៖ខេត្តសៀមរាបនិងបឹងទន្លេរសាប,ខាងត្បូង៖ខេត្តពោធិ៍សាត់។

សណ្ឋានដីបែងចែកជា ៣តំបន់៖ តំបន់ខ្ពស់, តំបន់វាលរាប, និងតំបន់ទំនាបជាប់បឹងទន្លេសាប និងមានច្រកព្រំដែនចំនួន ៥ ក្នុងនោះច្រកព្រំដែនអន្តរជាតិមានចំនួន ០២។

ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរដូចជាប្រាង្គ ប្រាសាទបុរាណ ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មកម្រ ប្រវត្តិសាស្ត្រសម័យ លោកម្ចាស់ និងអាណានិគម ហើយក្រៅពីនេះនៅមានប្រាសាទបុរាណ.​ដងស្ទឹង.​ភ្នំ.ព្រៃព្រឹក្សា.បឹងបួរ.ទន្លេ.សត្វចតុបាទ.សត្វគ្រប់ប្រភេទបង្ករលក្ខណៈជារមណីយដ្ឋានទេសចរណ៍​វប្បធម៌.​ប្រវត្តិសាស្ត្រ.​ធម្មជាតិ​ជាសក្តានុពលបម្រើឲ្យវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត​ស្រាវជ្រាវនិងសម្រាកលំហែកាយដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ក្នុងនោះមាន÷រមណីយដ្ឋានទេសចរណ៍មាន២២ទីតាំង,សហគមន៍និងអេកូទេសចណ៍ មាន០៤ទីតាំង,សារមន្ទីរមាន​០២​ទីតាំង,គោលដៅទេសចរណ៍មាន៥៤ទីតាំង,ទេសចរណ៍សាសនាមាន២៩ទីតាំង,កសិទេសចរណ៍មាន០៤ទីតាំង សរុបគោលដៅមាន ១១៥ទីតាំង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម