Connect with us

សន្តិសុខសង្គម

មកដឹងមូលហេតុ រថយន្ត Range Rover ឆេះស្ទេីរទាំងស្រុង នៅខណ្ឌជ្រោយចង្វា

បានផុស

នៅ

ជាងជួសជុលរថយន្តម្នាក់បានឡើងបើកសាកឡានភ្លៀវ មួយគ្រឿងម៉ាក Range Rover  ខណៈបេីកបានបន្តិចស្រាប់តែផ្ទុះឆេះម៉ាសុីន ឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៣០ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលកាន់ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីជាងជួសជុលរថយន្តដែលបានបើករថយន្តកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់ភ្ញៀវ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលយកមកជួសជុល នៅយាន្តដ្ឋានគាត់ធ្វើការ។ គាត់បានឡើងបើករថយន្តនោះដើម្បីចង់ដឹងថារយន្តនោះខូចអ្វី ខណៈបើកបានបន្តិចស្រាប់តែរថយន្ត ផ្ទុះម៉ាសុីន មូលហេតុដោយសារអស់ប្រេងម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ពេលនោះប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានយកបំពង់ពន្លត់អគ្គិភ័យ យកមកជួយបាញ់ពន្លត់ជាច្រើនបំពង់ នៅតែភ្លើងមិនរលត់ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យរបស់ ទីក្រុងជ្រោយចង្វា បានយករថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿងមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់ពន្លត់អស់ទឹកចំនួន ២ឡាន ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ ដោយ អគ្គិភ័យបានបំផ្លាញរថយន្តស្ទើរតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម