ព័ត៌មានអន្ដរជាតិ
យន្តហោះកូឡុំប៊ី ២គ្រឿង បុកគ្នាលើអាកាស
យន្តហោះធុន T-27 Tucano របស់កងទ័ពអាកាសកូឡុំប៊ី ចំនួនពីរគ្រឿង បានបុកគ្នាលើអាកាស អំឡុងពេលហោះហើរហ្វឹកហាត់នៅជិតមូលដ្ឋានទ័ពអាកាស Apiay កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ។
យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយកងទ័ពអាកាសកូឡុំប៊ីបានឲ្យដឹងថា “អាកាសយានិកម្នាក់ដែលជាវរសេនីយ៍ឯក គឺត្រូវបាត់បង់ជីវិត ហើយគណៈកម្មការត្រួតពិនិត្យត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីកំណត់ពីមូលហេតុនៃការបុកគ្នានេះ” ។
វីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីហេតុការណ៍យន្តហោះជាច្រើនត្រូវបានគេឃើញ កំពុងហោះជិតគ្នា ហើយស្លាបរបស់យន្តហោះមួយគ្រឿង បានផ្ទុះឆេះជាអណ្តាតភ្លើង បន្ទាប់បុកគ្នា ។
គួរបញ្ជាក់ថា អ្នកបើកយន្តហោះ កំពុងហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍តាំងពិពណ៌អាកាសនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ក្នុងទីក្រុង Rionegro ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ