KPT+
ក្រពើធំបំផុតលើលោក នៅតែបន្តលូតលាស់ ទោះចាស់យ៉ាងណាក៏ដោយ
ទោះ Cassius ជាក្រពើមានអាយុ ១២០ ឆ្នាំ និងចាស់បន្តិចក្ដី ប៉ុន្តែវានៅមានសុខភាពល្អ ។ ខណៈកំពុងរស់នៅក្នុងសួនក្រពើ Marineland ប្រទេសអូស្ត្រាលី វាក៏ជាប់កំណត់ត្រា Guinness ជាក្រពើធំបំផុតផងដែរ ។

អ្នកស្រី Sally Isberg នាយកគ្រប់គ្រងនៅមជ្ឈមណ្ឌលស្រាវជ្រាវក្រពើនៃប្រទេសអូស្ត្រាលីនិយាយថា “បច្ចុប្បន្ន Cassius គឺជាក្រពើមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត” ។
ក្នុងអំឡុងពេលពិនិត្យសុខភាពប្រចាំឆ្នាំ ២០២៣ សាស្ត្រាចារ្យ Graeme Webb បានសង្កេតឃើញថា Cassius លូតវែងជាង ២០ ឆ្នាំមុនរហូតដល់ ៣៣.០២ សង់ទីម៉ែត្រឯណោះ ។ អ្វីដែលធ្វើឲ្យ Cassius មិនធម្មតានោះគឺ វានៅតែបន្តលូតលាស់ដល់ទៅប្រវែង ៥.៤៨ ម៉ែត្រឯណោះ ទោះមានវ័យជរាមែនពិត ។

Cassius ត្រូវគេចាប់បានក្នុងឆ្នាំ ១៩៨៤ នៅជិតទីក្រុង Darwin ហើយក៏បញ្ជូនទៅកោះបៃតង ហើយពីរបីឆ្នាំក្រោយ ទើបវាមករស់ក្នុងសួនក្រពើ Marineland រហូតដល់សព្វថ្ងៃ ។
យ៉ាងណាក្រពើចាស់បំផុតមិនធ្លាប់មានគឺ Freshie អាយុ ១៤០ ឆ្នាំ មិនមែន Cassius នោះទេ តែវាស្លាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ទើប Cassius ជាអ្នកស្នងតំណែងវិញ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រពើធំបំផុតលើលោក ប្រារព្ធពិធីខួបកំណើតគម្រប់ ១២០ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ