Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន អំពាវនាវពលរដ្ឋ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ សម្ដេច បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស ឃុំ​តា​សួស និង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ចំនួន ១.២៥០ នាក់ ក្នុង​ថ្ងៃ​ទី ០៣ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី ៧ នា​ព្រឹក​ថ្ងៃ​ចន្ទ ១ រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២៣។

ថ្លែង​ក្នុង​ឱកាស​នោះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​យក​មក​នូវ​សេចក្ដី​នឹករលឹក និង​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល សម្ដេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដោយ​មិន​ប្រកាន់​បក្ខពួក ពណ៌​សម្បុរ សាសនា ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ត​ទៀត​ថា «សុខ​សន្តិភាព និង​សមិទ្ធផល​ទាំងអស់ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​ស្វាយរៀង​របស់​យើង មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​កើតឡើង​ដោយ​ការ​តាំង​ចិត្ត ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​នាំគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស ដោយ​ត្រូវ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​គាំទ្រ​បេក្ខភាព​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​អនាគត»។

លើស​ពី​នេះ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​សកម្មជន សមាជិក​-​សមាជិកា គណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ឲ្យ​បាន​គ្រប់គ្នា ពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សញ្ញា «ទេវតា​បាច​ផ្កា» ដែល​មាន​លេខ​រៀង​ទី ១៨ ក្នុង​សន្លឹកឆ្នោត។ នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត និង​ក្រុមការងារ ក៏បាន​បង្រៀន សមាជិក សមាជិកា បក្ស ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៤ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម