ព័ត៌មានជាតិ
ឧកញ៉ា សំ សុខនឿន៖ ពលរដ្ឋមួយចំនួនយល់ថា អចលនទ្រព្យនឹងជាប់គាំង តែខ្ញុំគិតខុសពីគេបន្តិច
ស្របពេលដែលប្រជាពលរដ្ឋមួយចំនួន កំពុងមានការព្រួយបារម្ភអំពីទីផ្សារអចលនទ្រព្យនៅកម្ពុជា មានអ្នកជំនួញផ្នែកនេះខ្លះ បានមើលឃើញពីសក្តានុពល និងអំណាចនៃផលចំណេញរយៈពេលវែង ក៏កំពុងតែប្រមូលទិញដីធ្លីជាបន្តបន្ទាប់។
អ្នកវិនិយោគអចលនទ្រព្យ ឬបងប្អូនខ្មែរយើងមួយចំនួនយល់ឃើញថា អចលនទ្រព្យនឹងជាប់គាំង តែខ្ញុំគិតខុសពីគេបន្តិចហើយមើលទៅ។ នេះជាប្រយោគដែលសរសេរដោយលោកឧកញ៉ាវ័យក្មេង សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty ។
លោកឧកញ៉ា សំ សុខនឿន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា« ខ្ញុំសម្រេចចិត្តទិញដីទំហំ 15.5 ហិកតា កាលពីខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងតម្លៃ $10/m2 ដោយរង់ចាំរយៈពេល ៥ឆ្នាំក្រោយ ឬ៧ឆ្នាំក្រោយ, តើ៥ឆ្នាំក្រោយ ឬ៧ឆ្នាំក្រោយ ដីនេះនឹងមានតម្លៃប៉ុន្មាន?
មូលហេតុដែលលោកឧកញ៉ា សំ សុខនឿន ហ៊ានសម្រេចចិត្តវិនិយោគលើអចលនទ្រព្យនាពេលនេះ និងសន្និដ្ឋានពីសញ្ញាណវិជ្ជមាន រយៈពេល ៥ទៅ ៧ឆ្នាំខាងមុខ ដោយសារហេតុផលបី រួមមាន ៖ ទី១. កម្ពុជា ជាប្រទេសបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស តម្លៃដីបន្តឡើងជាខ្លាំង។ ទី២. ភ្នំពេញបន្តរីកជារៀងរាល់ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធបន្តសាងសង់រៀងរាល់ថ្ងៃ, និងទី៣. ការទិញនេះមានតម្លៃទាប បើធៀបនឹងទីក្រុងភ្នំពេញពេលនេះ។
ជាការកត់សម្គាល់ប្រធានសមាគមអចលនទ្រព្យសកលលោកឧកញ៉ា សំ សុខនឿន តែងតែធ្វើការវិនិយោគតាមអ្វីដែលលោកបានព្យាករណ៍ ដោយសម្រេចបានជោគជ័យជានិច្ច។
ភ្ជាប់ជាមួយនឹងការលើកឡើងរបស់លោកឧកញ៉ា សំ សុខនឿន នាពេលថ្មីៗនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វដ្តនៃវិបត្តិសេដ្ឋកិច្ច តែងតែកើតឡើងនារយៈពេល ១០ឆ្នាំម្តង។ លោកបានកត់សម្គាល់ថា នៅពេលដែលសេដ្ឋកិច្ចងើបឡើងដល់ចំណុចមួយដែលខ្ពស់បំផុត នឹងធ្លាក់ចុះមកវិញដល់ចំណុចសូន្យ ដែលបញ្ហានេះកើតឡើងរវាង ១០ឆ្នាំម្តង។ ជាក់ស្តែងនៅក្នុងអំឡុងវិបត្តិឆ្នាំ ២០០៨ ដែលគ្រប់យ៉ាងកំពុងរីកចម្រើន ស្រាប់តែមានវិបត្តិហិរញ្ញវត្ថុកើតឡើងយ៉ាងទាន់ហន់។ វិបត្តិនេះត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែអ្នកប្រើប្រាស់ និងអ្នកមានប្រាក់ មានគំនិតសុទិដ្ឋិនិយមច្រើនជ្រុលលើកំណើនសេដ្ឋកិច្ចអាមេរិក ដែលកំពុងតែបោះពួយយ៉ាងលឿន ហើយធនាគារ ក៏ចាប់ផ្តើមបង្ហូរឥណទានលើសលប់ ដែលច្រើនរហូតដល់ធនាគារខ្លួនឯង ត្រូវក្ស័យធនបិទទ្វារជាបន្តបន្ទាប់។
បន្ទាប់ពីធ្លាក់ដល់ចំណុចអស់កន្លែងធ្លាក់ សេដ្ឋកិច្ច ក៏ចាប់ផ្តើមងើបឡើងវិញខ្ពស់បំផុតនៅឆ្នាំ ២០១៨-២០១៩។ ប៉ុន្តែត្រឹមតែរយៈពេល ១០ឆ្នាំប៉ុណ្ណោះ វិបត្តិកូវីដ-១៩ បានបំផ្លាញកំណើនសេដ្ឋកិច្ចដែលកំពុងលូតលាស់នេះរាបដល់ដី។
ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងសន្សឹមៗ ក្រោយរាជរដ្ឋាភិបាល បានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យគ្រប់ផ្នែកទាំងអស់មានសន្ទុះល្អប្រសើរ។
ដូចអ្វីដែលលោកឧកញ៉ា សំ សុខនឿន ធ្វើការព្យាករខាងលើរយៈពេល ៥-៧ឆ្នាំទៀត ស្ថានភាពវិស័យអចលនទ្រព្យអាចនឹងមានទីផ្សារល្អ ស្របពេលដែលសេដ្ឋកិច្ចក៏នឹងមានកំណើនខ្ពស់ផងដែរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក