ព័ត៌មានជាតិ
ផ្អាកសំណង់ដែលរងការរិះគន់ថាមានរូបរាងតូចចម្លែកនៅប្របប្រឡាយស្ទឹងមានជ័យ
សំណង់មួយកន្លែងស្ថិតនៅប្របប្រឡាយស្ទឹងមានជ័យ សង្កាត់មានស្ទឹងមានជ័យ រាជធានីភ្នំពេញត្រូវបានអាជ្ញាធរផ្អាកការសាងសង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកថា សំណង់នេះ មានរូបរាងតូចចម្លែកហើយបារម្ភប្រឈមបញ្ហាគ្រោះថ្នាក់។

ឆ្លើយតបនឹងការរិះគន់ ម្ចាស់ផ្ទះបានពន្យល់វិញថា ដីខ្លួនត្រូវបានបរិច្ចាគជូនគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ហើយដី នៅសល់ម្ចាស់សាងសង់លំនៅឋានសម្រាប់រស់នៅសមរម្យ។
យោងតាមការបំភ្លឺរបស់សាលាសង្កាត់ស្ទឹងមានជ័យ ដោយបានស្រង់សម្តីពីម្ចាស់ផ្ទះបានគូសបញ្ជាក់ថា កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យ រាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឱ្យដោយមិនគិតថ្លៃ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣នេះថា ដើមឡើយទីតាំងដីនេះគឺជាដីស្ទឹង ហើយបន្ទាប់ពីការអភិវឌ្ឍហើយដីត្រង់ចំណុចនោះគឺរបស់ម្ចាស់ដីដែលសល់ហើយគាត់ក៏សង់ផ្ទះ។ ប៉ុន្តែលោកថា រូបថតតែមួយជ្រុងមើលទៅឃើញតូច ជាក់ស្ដែងម្ខាងទៀតធំ គឺរាងច្រមុះជ្រូក មិនតូចដូចរូបនោះទេ។
លោកចៅសង្កាត់បានឱ្យដឹងទៀតថា មន្ត្រីជំនាញការិយាល័យភូមិបាលចុះទៅត្រួតពិនិត្យធ្វើកំណត់ហេតុ ដោយផ្អាកការសាងសង់បណ្ដោះអាសន្នដើម្បីរង់ចាំការសម្របសម្រួលពីអ្នកបច្ចេកទេស៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ