Connect with us

ជីវិតកម្សាន្ដ

ធ្លាប់តែគាំទ្រកូនឱ្យស្រឡាញ់គ្នា ពេលនេះបណ្ដាញសង្គមម្ដាយ Naphat បែរជាលុបរូប Baifern អស់គ្មានសល់

បានផុស

នៅ

តាំងពីកូនៗមិនទាន់ឆ្លងផុតតំបន់មិត្តភក្តិ អ្នកស្រី Moo Pimpaka ម្ដាយរបស់តារាប្រុស Nine  Naphat តែងតែជម្រុញ និងគាំទ្រកូនប្រុសឱ្យស្រឡាញ់គ្នាជាមួយតារាស្រី Baifern Pinchanok រហូតមក ហើយមិនថាកូនៗទៅដល់ទៅណាអ្នកស្រីរមែងតាមមើលថែ និងលើកទឹកចិត្តកូនពុំដែលខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកនរណាៗក៏ដឹងថា អ្នកស្រី Moo Pimpaka ពេញចិត្តនឹង Baifern ណាស់ និងស្រឡាញ់នាងប្រៀបបាននឹងកូនខ្លួនឯង ឱ្យតែមានឱកាសដើរលេងជុំគ្នា ពួកគេតែងតែមានរូបថតបង្ហោះបង្អួតហ្វេនៗជានិច្ច។

ប៉ុន្តែថ្មីៗនេះ អ្នកតាមដានកើតការងឿងឆ្ងល់ និងភ្ញាក់ផ្អើលផងដែរ ក្រោយពេលបណ្ដាញសង្គម Instagram របស់អ្នកស្រី Moo Pimpaka បែរជាគ្មានរូប Baifern មួយសន្លឹក ខណៈពីមុនៗមក រូបថតរបស់នាងហោះពាសពេញគណនីរបស់អ្នកស្រី។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ទំនាក់ទំនងអនាគតម្ដាយក្មេក និងកូនប្រសាស្រីអាចកំពុងប្រេះឆា។

យ៉ាងណាមិញ ចំពោះ​បញ្ហា​នេះ ត្រូវបានអ្នកស្រី Moo Pimpaka ចេញមុខឆ្លើយតបដោយផ្ទាល់ថា អ្នកស្រីពុំមានទំនាស់ប្រេះឆាអ្វីនឹង Baifern ឡើយ ចំណែករឿងបាត់រូបពី Instagram ទំនងមកពីបញ្ហាបច្ចេកទេស ពេលនេះអ្នកស្រីកំពុងឱ្យគេជួយជួសជុល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Baifern ក្លាយជាតារាស្រីដែលគេយកគម្រូវះកាត់មុខតាមច្រើនបំផុត

ចុចអាន៖ អ្នកគាំទ្រសរសើរ Bella ពេញៗមាត់ ក្រោយឃើញនាងជ្រះថ្លានឹងសីលទាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម