Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន មិនហ៊ានទិញអាវុធចិន ព្រោះខ្លាចអាមេរិក ខឹង

បានផុស

នៅ

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Vitaly Deinega បានលើកឡើង ក្នុងអំឡុងកិច្ចពិភាក្សាអំពីសារសំខាន់នៃយន្តហោះគ្មានមនុស្សបើកសង្គ្រាមទំនើបថា ទីក្រុងកៀវ មិនហ៊ានទិញអាវុធរបស់ចិនឡើយ ដើម្បីកុំឲ្យអាមេរិកខឹង។

លោក Vitaly Deinega (រូបថត៖ HB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Deinega បានប្រាប់សារព័ត៌មានអ៊ុយក្រែន Leviy Bereg កាលពីថ្ងៃចន្ទ ទី៣ ខែកក្កដាថា “យើងមិនអាចទិញអាវុធរបស់ចិនបានទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិក”។

ខណៈមន្ត្រី​រូប​នេះ​កំពុង​ពិភាក្សា​អំពីទាហាន​អ៊ុយក្រែន​ប្រើប្រាស់​យន្តហោះ​ចម្បាំង DJI Mavic ​ផលិត​នៅ​ចិន​ លោកពន្យល់ថា កងកម្លាំងទីក្រុងកៀវក៏មានយន្តហោះយ៉ាងច្រើនផងដែរ ដូច្នេះយើងមិនអាចទិញអ្វីស្រេចតែចិត្តបានទេ ព្រោះក្រសួងការពារជាតិ មានគោលជំហរក្នុងការទិញសព្វាវុធ។

ស្របពេលជាមួយគ្នានោះ លោក​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន រុស្ស៊ី​​មាន​ប្រៀបជាងអ៊ុយក្រែន បើនិយាយទាក់ទងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក ប៉ុន្តែ​​ទោះជាយ៉ាងណា ស្ថានការណ៍​ក៏នឹងមានការ​ប្រែប្រួលផងដែរ ​។

(រូបថត៖ Euromaidan​ Press)

លោកទទូចថា “យន្តហោះគ្មានមនុស្សបើក នឹងក្លាយជាកត្តាសំខាន់ក្នុងការប្រយុទ្ធនាពេលអនាគត ហើយអ៊ុយក្រែននឹងបម្រើជាប្រភពនៃការច្នៃប្រឌិតសម្រាប់លោកខាងលិច។ នាពេលអនាគត យើងនិងរុស្ស៊ី នឹងមានភាពខុសគ្នា ជាពិសេសគ្រឿងសឹកដែលលោកខាងលិចផ្តល់ជូនដល់ទីក្រុងកៀវ គឺនឹងល្អជាងអ្វីដែលទីក្រុងមូស្គូមានទៅទៀត”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងកាលពីថ្ងៃអាទិត្យហើយថា ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់រុស្ស៊ីខ្លះមកវិញពីសំណាក់កងម្លាំងទីក្រុងកៀវ ត្រូវទទួលរងបរាជ័យ ដោយសារតែប្រទេសលោកខាងលិច។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ លោក Zelensky អះអាងថា “ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបានធ្វើឡើងកាលពីដើមខែមិថុនា គឺត្រូវបានបំផ្លាញគ្មានសល់ ព្រោះតែកាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច មកដល់ទឹកដីអ៊ុយក្រែនយឺតពេលពេក”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម