ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន ក្រុមហ៊ុន OceanGate ជួលអ្នកហាត់ការរៀនមហាវិទ្យាល័យ មកឌីហ្សាញប្រព័ន្ធអគ្គិសនី យាន Titan
នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush បានប្រើអ្នកហាត់ការរៀននៅមហាវិទ្យាល័យ ឲ្យឌីហ្សាញប្រព័ន្ធអគ្គិសនី ប្រើក្នុងនាវាមុជទឹក Titan ដែលបានផ្ទុះស្លាប់មនុស្សចំនួន៥នាក់ នៅក្នុងមហាសមុទ្រអាត្លង់ទិក។
បើតាមអ្នកជំនាញផ្នែករុករកសមុទ្រជ្រៅ Rob McCallum បានទម្លាយថា លោក Rush ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ បានជួលអ្នកហាត់ការពីសាកលវិទ្យាល័យ Washington State ហើយលោក Rush ក៏មិនបានខ្វល់នឹងការព្រមានសុវត្ថិភាពជាបន្តបន្ទាប់ណាមួយឡើយផងដែរ ។
ងាកទៅខែកុម្ភៈ ឆ្នាំ២០១៨ អតីតអ្នកហាត់ការឈ្មោះ Mark Walsh ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី បានប្រាប់កាសែតមហាវិទ្យាល័យរបស់ Washington State University ថា “ប្រព័ន្ធអគ្គិសនីទាំងមូលក្នុងយាន Titan គឺជាការឌីហ្សាញរបស់យើង ហើយយើងបានធ្វើវាឲ្យដំណើរការហើយ ។
Mark Walsh បានបន្តថា លោក Rush ក៏បានជួលអ្នកហាត់ការពីរបីនាក់ផ្សេងទៀតពីក្រុមរបស់យើងដែរ ដើម្បីចង់ជួលការងារឲ្យលើសពីនេះ ។ មិនត្រឹមប៉ុណ្ណឹង លោក Rush ថែមទាំងចង់ឲ្យខ្ញុំបើកយានជ្រមុជទឹក Titan ទៀតផង ប៉ុន្តែនៅពេលអ្នកជំនាញបានទៅមើលកន្លែងផលិត ជិតទីក្រុង Seattle ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំឃើញ” ។
គួររម្លឹកថា បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងគោក ដោយឆ្មាំឆ្នេរសមុទ្រកាណាដាក្នុងទីក្រុង Newfoundland កាលពីដើមសប្តាហ៍មុន ដើម្បីឲ្យអ្នកជំនាញ និងអ្នកត្រួតពិនិត្យផ្សេងទៀត មើលឃើញផ្ទាល់ភ្នែកចំពោះយានទេសចរណ៍បាតសមុទ្ររបស់ក្រុមហ៊ុន OceanGate បន្ទាប់ពីយាន Titan បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ នៅផ្ទៃខាងលើ ពោលគឺរយៈពេលជាងមួយម៉ោង បន្ទាប់ពីចេញដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៨ ខែមិថុនា ។
ទីបំផុត បំណែកយាន ត្រូវបានរកឃើញនៅ ៤ ថ្ងៃក្រោយមក ហើយអ្នកដំណើរ ៥ នាក់ដែលជិះក្នុងនោះ ស្លាប់ទាំងអស់ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានចំណាយប្រាក់ ២៥ ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់ការចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំនាញចង្អុលទៅមូលហេតុមួយទៀត ធ្វើឲ្យយាន Titan ផ្ទុះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា