Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន៖ ភាពខ្លាំងរបស់គណបក្សប្រជាជន គឺហ៊ានថា ហ៊ានធ្វើ ហើយមិនរត់ចោលប្រជាជន

បានផុស

នៅ

«គណបក្សប្រជាជនកម្ពុជា មានភាពខ្លាំងនៅត្រង់ថា ហ៊ានថា ហ៊ានសន្យាហើយ គឺធ្វើឱ្យទាល់តែបាន   នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្គាល់ទុក្ខលំបាក ស្គាល់ប្រជាពលរដ្ឋច្បាស់ ជួយពលរដ្ឋជានិច្ច និងមិនរត់ចោលពលរដ្ឋទៅណាឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាជន»។  នេះ គឺជាការអះអាងរបស់សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងសំណួរថា តើអ្វីទៅជាភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា គណបក្សប្រជាជន មានភាពខ្លាំងយ៉ាងរឹងមាំ គឺទី១. គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង និងស្ថិតស្ថេរដោយសារប្រជាជន ធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ទី២. គឺចាប់ពីថ្ងៃបង្កើតមក គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវបំណង និងឧត្ដមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួម​សុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារគ្រប់ឧបសគ្គ ពលិកម្មការងារគ្រប់ពេលវេលា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនដែលរត់ចោលប្រជាជនម្ដងណាឡើយ។

ចំណុចខ្លាំងទី៣. គឺគណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំខាងនយោបាយ មានជំនាញគ្រប់គ្រងលើគ្រប់វិស័យ ទាំងកិច្ចការក្នុងប្រទេស និងកិច្ចការទំនាក់ទំនងការបរទេស។ ភាពខ្លាំងទី៤វិញ ដែលមិនអាចខ្វះបាននោះ គឺមានសម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ឆ្នើមដឹកនាំនាវាកម្ពុជារីកចម្រើនលើគ្រប់វិស័យ។ ចំណែក ទី៥ គឺគណបក្សប្រជាជនមានឯកភាពផ្ទៃក្នុងរឹងមាំ គ្មានសត្រូវណាមកបំបែកបានឡើយ​។ មួយទៀត គឺគណបក្សប្រជាជនមានគោលការណ៍ និងយុទ្ធសាស្ត្រនយោបាយ ច្បាស់លាស់ដែលជាមូលដ្ឋានសម្រាប់​បង្កើតរាជរដ្ឋាភិបាល ហើយអ្វីលើសពីបក្សដទៃ គឺទី៧ គណបក្សប្រជាជន មានមន្ត្រីជាច្រើន ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ល្អប្រពៃ។

គណបក្សប្រជាជន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលគិតមកទល់ពេលនេះ មានអាយុកាល៧២ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា បានប្ដូរឈ្មោះចំនួន៤ដង គឺដំបូងឈ្មោះគណបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយត្រូវបានប្តូរមកជាបក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ឈ្មោះគណបក្សប្រជាជនកម្ពុជា គឺជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ ដោយគណបក្សនេះ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ ១៩៩៨។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានឈរលេខរៀងទី១៨ ចុងក្រោយគេក្នុងចំណោមគណបក្សនយោបាយចូលរួមការបោះឆ្នោតចំនួន១៨។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញការជឿជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សប្រជាជនកម្ពុជា​ នឹងទទួលបានអាសនៈយ៉ាងច្រើនលើសលប់នៅក្នុងរដ្ឋសភា។ នេះ គឺដោយសារតែសម្តេចមើលឃើញពីសន្ទុះនៃការគាំទ្រ និងជឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា នៅតែមានភាពពុះកញ្ជ្រៀលយ៉ាងខ្លាំង៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ២០ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ២៨ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ៣១ នាទីutes មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម