ព័ត៌មានជាតិ
ក្រសួងដែនដីជំរុញការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យបួនគម្រោងនៅភ្នំពេញ និងខេត្តកណ្តាល
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយលើកកម្ពស់សិទ្ធិទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋ តាមរយៈការសហការគ្នារវាងវិស័យឯកជន និងរដ្ឋ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយមកទល់ពេលនេះ មានក្រុមហ៊ុនធំៗចំនួន៤ហើយ បាននិងកំពុងសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យក្រោមការគាំទ្រពីរាជរដ្ឋាភិបាល។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងកំពុងជំរុញការអភិវឌ្ឍគម្រោងសាងសង់ទាំងបួនគម្រោងនេះ ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានលំនៅឋានសរុប ៨៣៣១ខ្នង។ ក្នុងនោះ អគារស្នាក់នៅរួមមានចំនួន ៣១៦៤ យូនីត។
ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី បានបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងទាំងបួននេះ ដូច្នេះថា« គម្រោងទី១ អគារស្នាក់នៅរួម ដែលបានសាងសង់រួចរាល់ ១០០ ភាគរយ និងបានលក់ចេញចំនួន ២,៨៦៦ unit ស្មើនឹង ៩៦,៨ ភាគរយ និងមានអ្នកចូលស្នាក់នៅជាង ១ពាន់ ៧០០ ជាចំណែកឯកជន។ គម្រោងហ្ក្រេនផាក នៅក្នុងដំណាក់កាលទី ២ បានអភិវឌ្ឍចំនួន ២១៤ ខ្នងនៅភូមិដូនកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ៍យ ដោយបានសម្រេចលទ្ធផលសាងសង់បាន ២៣ ភាគរយ ខណៈដែលគម្រោងដំណាក់កាលទី ១ បានបញ្ចប់ ១០០ភាគរយហើយ។
ចំណែកគម្រោងបុរីសែនមនោរម្យព្រែកតាទែន ដំណាក់ទី១ មានចំនួន ១,៧៧១ ខ្នង ដោយលក់ និងទទួលប្រាក់កក់នៃគម្រោងបាន ៩៧ ភាគរយ។ ដោយឡែក គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដំណាក់កាលទី២ សម្រេចបានរួចរាល់ហើយ ដោយមានលំនៅឋានចំនួន ២,២៤០ ខ្នង។
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីលំនៅឋានក្នុងចក្ខុវិស័យ សំដៅធ្វើឱ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយ សុខុមាលភាព សុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ។
គោលនយោបាយបង្កើតលំនៅឋានតម្លៃសមរម្យក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋនេះ ក៏ជាផ្នែកជួយលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ក្នុងទីក្រុង និងទីប្រជុំជន។ លើសពីនេះ វាជួយកាត់បន្ថយបញ្ហាអស្ថិរភាពសង្គម ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវិស័យនគរូបនីយកម្ម និងសំណង់នៅកម្ពុជា៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១១ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់