Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានប្រជាជន ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដ៏ច្រើននាពេលខាងមុខ

បានផុស

នៅ

អាជ្ញាធរចិន បានព្រមានអំពីអាកាសធាតុកាចសាហាវ និងគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅខែនេះ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៃប្រទេសនេះ បានបង្ខំឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ, នៅថ្ងៃអង្គារទី៤ខែកក្កដា​ មានការប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅក្នុងតំបន់ដ៏ធំ នៃភាគនិរតីនិងកណ្តាល ប្រទេស។

អាជ្ញាធរឧតុនិយម ក៏បានព្រមានដែរថា ប្រទេសនេះនឹងប្រឈមមុខជាមួយគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅក្នុងខែកក្កដា រួមមានដូចជាទឹកជំនន់ ព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងខ្ពស់ជាដើម។

ទន្ទឹមនោះ កាសែត Chongqing Daily បានចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែកក្កដាថា ផ្ទះនិងផ្លូវរាប់សិបខ្នង នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន ត្រូវរងការខូចខាតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំ។

(រូបថត៖ Getty Images)

ដោយឡែក កាលពីថ្ងៃអាទិត្យ ភ្លៀងធ្លាក់នៅតំបន់ Inner Mongolia ក៏បានបង្កជាទឹកជំនន់ ហើយថែមទាំងសម្លាប់មនុស្សម្នាក់ និងបាត់ខ្លួន ២ នាក់ផងដែរ ខណៈមន្ត្រីខេត្តហូណានបានលើកឡើងថា កាលពីសប្តាហ៍មុន មនុស្សជាង ១ ម៉ឺននាក់ ត្រូវបានជម្លៀស បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះជាង ២ ពាន់ខ្នង ។

លើសពីនេះ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត ហ្គីចូវ ផងដែរ បាននិងកំពុងជម្លៀសមនុស្សនិងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ពីទឹកជំនន់ និងការរអិលបាក់ដី។

គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតរបស់ពិភពលោក ដែលជាហេតុជំរុញឲ្យមានបម្រែបម្រួលអាកាសធាតុ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម