Connect with us

កីឡា

កីឡាករអាស៊ីឆ្នើម៤រូបកំពុងប្រកបអាជីពនៅ Premier League ជាលីគកំពូលក្នុងលោក

បានផុស

នៅ

លីគ​កំពូល​របស់​ប្រទេស​អង់គ្លេស Premier League ជាជម្រើស​ជើង​ឯក​ជាតិ​​ល្បី​បំផុត​ក្នុង​ពិភព​លោក​​ដែល​ប្រមូលផ្ដុំ​ដោយកីឡាករ​ឆ្នើម​ៗ​មក​ពី​ជុំវិញ​ពិភព​លោក។ ជា​មួយ​គ្នា​នេះ ក៏​មាន​កីឡាករ​មួយ​ចំនួន​ពី​តំបន់​អាស៊ី​ទទួល​បាន​ឱកាស​ប្រកប​អាជីព​បាល់ទាត់​នៅ​ទឹក​ដី​របស់​ប្រទេស​អង់គ្លេស​ដែរ។

ខាងក្រោម​ជាកីឡាករ​អាស៊ី៤រូបកំពុងប្រកបអាជីពនៅក្របខណ្ឌ Premier League។

.​ កីឡាករ Son Heung-Min

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Son Heung-Min វ័យ ៣០ ឆ្នាំ សញ្ជាតិកូរ៉េខាងត្បូង ជាខ្សែ​បម្រើ​ប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur។ ចាប់​តាំង​ពី​​បានផ្លាស់​​ទៅ​ទឹក​ដី​ប្រទេស​អង់គ្លេស​កាលពីឆ្នាំ ២០១៥ រូប​គេ​បង្ហាញខ្លួន​បាន ២៦៨ ប្រកួត និង​ស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់។ រូបគេ​ជាម្ចាស់ពានរង្វាន់ស្បែកជើងមាស​នៅ​​ក្របខណ្ឌ Premier League កាលពីរដូវកាល ២០២១-២២។

. កីឡាករ  Kaoru Mitoma

កីឡាករ Kaoru Mitoma វ័យ ២៦ ឆ្នាំ សញ្ជាតិជប៉ុន ជាខ្សែបម្រើស្លាបរបស់ក្លិប Brighton។ ចាប់​តាំង​ពី​បាន​ផ្លាស់​ទៅ​​ក្លិប Brighton កាលពីឆ្នាំ ២០២១ រូប​គេ​​បង្ហាញខ្លួនបាន ៣៣ ប្រកួតនិង​ស៊ុតបញ្ចូលទីបាន ៧ គ្រាប់។ មុនពេល​ទៅ​កាន់​ទឹក​ដី​អង់គ្លេស កីឡាករ Kaoru Mitoma លេងឲ្យក្លិប Kawasaki Frontale នៅលីគកំពូលរបស់ប្រទេសជប៉ុន។

. កីឡាករ  Hwang Hee-Chan

កីឡាករ Hwang Hee-Chan វ័យ ២៧ ឆ្នាំ សញ្ជាតិកូរ៉េខាងត្បូង ជាខ្សែប្រយុទ្ធរបស់ក្លិប Wolverhampton។ ចាប់​តាំង​ពី​បាន​ផ្លាស់​​ទៅ​​ក្លិបអង់គ្លេស​កាលពីឆ្នាំ២០២១ រូប​គេ​​បង្ហាញខ្លួនបាន៥៧ប្រកួត និង​ស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ មុនពេល​ទៅ​កាន់​ទឹក​ដី​អង់គ្លេស កីឡាករ Hwang Hee-Chan លេងឲ្យក្លិប RB Leipzig នៅលីគកំពូលប្រទេសអាឡឺម៉ង់។

. កីឡាករ Takehiro Tomiyasu  

កីឡាករ Takehiro Tomiyasu​ វ័យ ២៤ឆ្នាំសញ្ជាតិជប៉ុន ជាខ្សែការពារស្លាបស្ដាំរបស់ក្លិបកាំភ្លើងធំ Arsenal ។ ចាប់​តាំង​ពី​បាន​ផ្លាស់​ទៅ​កាន់ក្លិបអង់គ្លេស​កាលពីឆ្នាំ ២០២១ រូប​គេ​បង្ហាញខ្លួនបាន ៤២ ប្រកួត។​ មុនពេលផ្ទេរទៅក្លិបកាំភ្លើង​ធំ Tomiyasu លេងឲ្យក្លិប Bologna លីគកំពូលប្រទេស​អ៉ីតាលី៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម