ជីវិតកម្សាន្ដ
ម៉ាដូណា ជួបរឿងពិបាកចិត្តខ្លាំង ក្រោយធ្វើពិធីឡើងផ្ទះថ្មី
តារាពហុជំនាញ ម៉ាដូណា ថ្មីៗនេះ បានធ្វើពិធីឡើងគេហដ្ឋានថ្មី ដោយអញ្ជើញភ្ញៀវចូលរួមអបអរយ៉ាងច្រើនកុះករ ព្រមទាំងសិល្បករ-សិល្បការិនីល្បីៗ ជាមួយភាពសប្បាយរីករាយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលទៀតនោះ ទើបតែរំលងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ម៉ាដូណា ក៏ជួបរឿងពិបាកចិត្ត ខណៈឪពុកចូលសង្គ្រោះបន្ទាន់។
តារាភេទទី ៣ លោក ម៉ាដូណា បានឲ្យដឹងថា «រយៈពេល ២០ ឆ្នាំជាងហើយ ដែលឪពុកលោកវេទនា ដូច្នេះប្រសិនឪពុកលោកឆ្លងផុត លោកនឹងជូនគាត់ដើរលេងបន្ត»។ លោក ម៉ាដូណា និយាយទៀតថា «អរគុណពុកម៉ែបងប្អូនចំពោះសារជូនពរ សុំទោសដែលខ្ញុំមិនបានឆ្លើយតបនៅពេលនេះ ព្រោះឥឡូវប៉ាខ្ញុំលែងដឹងខ្លួន ឥឡូវត្រូវស្កេនខួរក្បាលមើលសរសៃឈាមខួរក្បាល»។
តារាសម្ដែងចូលចិត្តកំប្លុកកំប្លែងលោក ម៉ាដូណា បានបញ្ជាក់ថា «លោកពុករបស់ខ្ញុំ ឥឡូវនៅមិនទាន់ដឹងខ្លួនទេ គេងនៅពេទ្យលោកសង្ឃ នៅអគារ IU នៅបន្ទប់ពិសេស ក្រោមការមើលថែដិតដល់ ពីលោកគ្រូ អ្នកគ្រូពេទ្យ តែគេមិនឲ្យភ្ញៀវចូលក្រៅពីបងប្អូនចូលមើលថែទេ»។
ម៉ា ដូណា បន្ថែមថា «ទៀតសោត សូម្បីតែបងប្អូនក៏មិនឲ្យចូលសួរសុខទុក្ខច្រើនដែរ សូមអរគុណដល់ពុកម៉ែបងប្អូនចំពោះការជូនពរ សុំទោសដែលឆ្លើយតបយឺត»។
ជាមួយគ្នានេះ មានអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងរង្វង់សិល្បៈរួមអាជីពជាមួយលោក បានជូនពរឪពុក ម៉ាដូណា ឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ