ព័ត៌មានជាតិ
កងអន្តរាគមន៍កងពលតូចលេខ៧០ ជួយដឹកជញ្ជូនសម្ភារៈពលរដ្ឋ ចូលលំនៅឋានវិញ បន្ទាប់ពីទឹកជំនន់បានស្រកចុះ
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរោងចក្រ ប្រមាណ៧៧៦នាក់ ត្រូវបានកងកម្លាំងសង្គ្រោះ និងកម្លាំងអន្តរាគមន៍ របស់កងពលតូចលេខ៧០ បានចុះជួយដឹកជញ្ជូនសម្ភារ:របស់ពួកគាត់ចូលទៅក្នុងផ្ទះវិញ នៅពេល ស្ថានភាពទឹកបានស្រក។
សកម្មភាព នៃការជួយដឹកជញ្ជូនប្រជា ពលរដ្ឋ និងសម្ភារៈប្រជាពលរដ្ឋ ក៏ដូចជាកម្មករនេះ បានធ្វើឡើងនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ ៧០ នៅតែបន្តសកម្មភាពក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នេះ ជាជាពិសេសក៏បានជួយដឹកជញ្ជូនគ្រឿង ឧបភោគបរិភោគរបស់ព្រះសង្ឃនៅវត្តបុទុមវត្តី ដដែលលោកបានឧបត្ថម្ភជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
សូមបញ្ជាក់ជូនថា កងកម្លាំងសង្គ្រោះ របស់កងពលតូចលេខ៧០ បានជួយ សង្គ្រោះ និងដឹកជញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាំងពីថ្ងៃដែលមានការជន់លិចដំបូង រហូតមកដល់ពេលនេះ ក៏បានដឹកជញ្ជូនសម្ភារទៅកាន់បន្ទប់ជួល និងផ្ទះវិញ បន្ទាប់ពីបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងអស់រយៈពេល ១២ ថ្ងៃកន្លងមក។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល ទទួលគ្រប់គ្រងកងសង្គ្រោះបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ នៅផ្សារព្រែកជ្រៃបានដឹកជញ្ជូនចំនួន៦៨ដង ស្មើនឹងប្រជាពលរដ្ឋប្រមាណ ៧៧៦នាក់។ ដែលប្រើប្រាស់មធ្យោបាយសម្រាប់ដឹក ជញ្ជូន និងសង្គ្រោះប្រជាពលរដ្ឋ រួមមាន អូប័រចំនួន១០គ្រឿង និងកម្លាំងប្រមាណ ១០០នាក់ ក្នុងប្រតិបត្តិការនេះ។
លោកមេបញ្ជាការរងបញ្ជាក់ថា កងកម្លាំងរបស់កងពលតូចលេខ៧០ មិនត្រឹមតែបានជួយសង្គ្រោះលើបញ្ហាទឹកជំនន់ទេ គឺកន្លងមកកងកម្លាំងបានចុះបេសកកម្មការពារថ្នាក់នាំ ជួយសង្គ្រោះពន្លត់អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងបានចូលរួមការងារមនុស្សធម៌ជាច្រើនទៀតផងដែរ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ