Connect with us

កីឡា

អត្តពលិកវៀតណាម៥នាក់ត្រូវ​បានពិន័យ និង​ដកហូតមេដាយស៊ីហ្គេម ពី​បទ​ប្រើសារធាតុហាមឃាត់

បានផុស

នៅ

កីឡាករ និង​កីឡាការិនី​រត់ប្រណាំងវៀតណាម ៥នាក់ ដែលធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ​២០២២ ត្រូវ​បាន​ដកហូតមេដាយ និង​ពិន័យ​​មិនឲ្យប្រកួតរយៈពេលពី ១៦-១៨ខែ។ នេះបើយោងតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀន និងថ្នាំកីឡាវៀតណាម ក្រោមរដ្ឋបាលកីឡាវៀតណាម បានប្រកាសពីការពិន័យពីចុង​ខែមិថុនាកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនីរត់ប្រណាំង Quach Thi Lan ត្រូវបានដកហូតមេដាយមាស លើវិញ្ញាសា ៤០០ម៉ែត្រឧបសគ្គ, មេដាយមាសចម្ងាយ​ ៤x៤០០ម៉ែត្រ និងមេដាយសំរិទ្ធ ចម្ងាយ​៤០០ម៉ែត្រ។ នាង​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​រួម​ប្រកួត​រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករ Khuat Phuong Anh ត្រូវបានហាម​មិនឲ្យចូល​រួម​ប្រកួតរយៈពេល ១៨ខែ និង​ត្រូវបានដកហូតមេដាយមាស ចម្ងាយ ៨០០ម៉ែត្រ និងមេដាយប្រាក់ ១,៥០០ម៉ែត្រ។

កីឡាការិនី Vu Thi Ngoc Ha ត្រូវបានដកហូត​មេដាយមាសលោតឆ្ងាយ និងមេដាយប្រាក់លោតបីជំហាន និង​កីឡាករ​ Le Ngoc Phuc បានមេដាយប្រាក់ ៤០០ ម៉ែត្របុរស និងមេដាយប្រាក់រត់ចម្ងាយ ៤០០ ម៉ែត្រផ្នែកបុរស។ អ្នកទាំងពីរជាប់បម្រាមរយៈពេល ១៦ខែ។

ការសម្រេចចិត្តខាងវិន័យនឹងត្រូវផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនវៀតណាម។

ក្នុងចំណោមអត្តពលិកទាំង ៥នាក់នោះ កីឡាការិនី Lan គឺជាអត្តពលិកល្បីឈ្មោះជាងគេដែលធ្លាប់ប្រកួតថ្នាក់តំបន់ និងអន្តរជាតិក្នុងរយៈពេល ១០ឆ្នាំកន្លងមកក្នុងប្រភេទរត់ចម្ងាយឧបសគ្គ ៤០០ម៉ែត្រ។ កីឡាការិនីរត់ប្រណាំងវ័យ ២៧ឆ្នាំរូបនេះបានឈ្នះមេដាយមាសកីឡាទ្វីប​អាស៊ី ឆ្នាំ​២០១៨ (Asian Games) និងជាម្ចាស់ជើងឯកអាស៊ី ២ សម័យកាលផងដែរ។

អត្តពលិកទាំង ៥រូបនឹងខកខានការប្រកួតកីឡាទ្វីបអាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចត្រលប់មកវិញទាន់ពេលសម្រាប់​ព្រឹត្តិការណ៍​ Asian Indoor Games ឆ្នាំ២០២៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-២៦ ខែវិច្ឆិកា។

សំណាកសារធាតុញៀនត្រូវបានធ្វើតេស្តពីរបីខែបន្ទាប់ពីស៊ីហ្គេម លើកទី៣១។ ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២២ អត្តពលិកវៀតណាមទាំង ៥នាក់ត្រូវបានរកឃើញថាមានសំណាកដំបូងរបស់ពួកគេវិជ្ជមានសម្រាប់សារធាតុញៀន។ នៅក្នុងខែវិច្ឆិកា គំរូទីពីររបស់ពួកគេក៏មានភាពវិជ្ជមានផងដែរ។

នៅក្នុងរបាយការណ៍ពីមុនដែលបានផ្ញើទៅនាយកដ្ឋានអប់រំកាយ និងកីឡា អត្តពលិកបាននិយាយថា ពួកគេមិនមានចេតនាប្រើប្រាស់សារធាតុហាមឃាត់នោះទេ ប៉ុន្តែប្រហែលជាបានមកពីថ្នាំ ឬអាហារដោយចៃដន្យ។

អត្តពលិកពីរនាក់មកពីប្រទេសថៃ ពីរនាក់មកពីមីយ៉ាន់ម៉ា និងម្នាក់មកពីប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដូចគ្នាផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ vnexpress.net

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម១១ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា១៥ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម