ព័ត៌មានជាតិ
កោះរ៉ុងមានអគ្គិសនីប្រើប្រាស់ ២៤/២៤ ម៉ោង ចំណាយតិចជាងមុន ប្រើមានស្ថេរភាព
គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសពីខេត្តកោះកុងមកសង្កាត់កោះរ៉ុងបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ ដែលនឹងជួយធ្វើឱ្យប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុទទួលបានភ្លើងប្រើប្រាស់សម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។
គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស ត្រូវបានតបណ្តាញតាមបណ្តាកោះពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា អ្នកកោះរ៉ុងមានសំណាងមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ហើយបណ្តាញអគ្គិសនីនៅលើកោះ នឹងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋតំបន់កោះ។
លោកអភិបាលខេត្តបានបន្តថា សម្តេចតេជោបានគិតគូរពីសុខទុកប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីជាតិចង់ធ្វើឱ្យបានលឿនឆាប់។ សម្តេចតេជោបានណែនាំឱ្យលោក កែវ រតនៈ បំពេញការងារតភ្ជាប់បណ្តាញអគ្គិសនីជាតិមកកាន់ប្រជាពលរដ្ឋតំបន់កោះ ព្រមទាំងបានធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវបេតុងមានប្រវែងជាង ៤០ គីឡូនៅលើកោះ ដើម្បីជំរុញការអភិវឌ្ឍកែឆ្នៃសក្តានុពលវិនិយោគ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានសាទរសមិទ្ធផលនេះដែលបងប្អូនទទួលបានអគ្គិសនីបណ្តាញជាតិប្រើប្រាស់។ ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុងដូចជា ១.ភ្លើងបណ្តាញជាតិ ២៤ ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន់ ២.អគ្គិសនីចេញពីថាមពលស្អាត ៣.ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ រដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីប្រតិភូបានមានប្រសាសន៍ថា ការបេ្តជ្ញារបស់សម្តេចតេជោ ហ៊ុន សែន មិនឱ្យអគ្គិសនីឡើងថ្លៃ ពិសេសគឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក។
លោក កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង បានចូលរួមជាមួយរាជរដ្ឋាភិបាលដោយបានទម្លាក់ថវិកា ៥លានដុល្លាអាមេរិក ឱ្យរាជរដ្ឋាភិបាលខ្ចីដោយមិនគិតការប្រាក់ ក្នុងការអភិវឌ្ឍខ្សែបណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានស្នើសុំឱ្យក្រុមហ៊ុនទទួលអាជ្ញាបណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ បន្តចែកចាយតភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យតម្លៃភ្លើងមានភាពស្មើគ្នា ព្រោះរដ្ឋជាអ្នកចេញខាតឱ្យស្មើគ្នា ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាលក្នុងការសម្របសម្រួលដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយភ្លើងនេះជាធនធានជាតិរបស់យើងទាំងអស់គ្នា ដូច្នេះបងប្អូនប្រជានេសាទ មានដូចជា អ្នកទូកនេសាទ ទូកទេសចរណ៍ដឹកភ្ញៀវបន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងការចូលរួមថែរក្សាខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើងធ្វើយ៉ាងណា ដើម្បីប្រើប្រាស់បានយូរ។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានគ្របដណ្តប់លើភូមិចំនួន ៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់នៅតាមខ្នងផ្ទះឱ្យបាន ១០០ភាគរយនៅពេលខាងមុខ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល