Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដាក់ផែនការត្រៀម​សង្គ្រោះពលរដ្ឋពីទឹកជំនន់

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រជុំដាក់ផែនការ និងលើកទិសដៅដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សា និងទឹកជំនន់ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣នៅថ្ងៃទី៤កក្កដានេះ លោក ហង្ស សាមឿន  អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា គ្រោះមហន្តរាយ អាកាសធាតុក្នុងរដូវវស្សាឆ្នាំនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នជំនាញក្នុងការត្រៀមរៀបចំសម្រាប់ការអន្តរាគមន៍សង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ។

លោកបានបន្តថា ទិសដៅបន្តគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការ ជាមួយក្រសួងស្ថាប័ន្ធនានាពាក់ព័ន្ធពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការតាមដាន និងចុះពិនិត្យការប្រឈមនឹងការខ្វះខាតទឹកនៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ។

លោក ហង្ស សាមឿនបន្តថា អាជ្ញាធរពង្រឹងយន្តការនៃការតាមដានស្ថានភាពអាកាសធាតុដែលអាចនឹងកើតមានក្នុងតំបន់ និងក្នុងប្រទេស ដើម្បីបន្តផ្សព្វ​ផ្សាយ​ឱ្យបានទូលំទូលាយដល់មូលដ្ឋានសហគមន៍ និងមុខសញ្ញារងគ្រោះក្នុងការមានវិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យបានសមស្រប។

ពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងដំណើរការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨និងសហការពង្រឹងភាពជាដៃគូ សម្រាប់ការអនុវត្តការងារគម្រោងក្នុងក្របខ័ណ្ឌកម្មវិធីជាតិ ជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) កម្មវិធីស្បៀងអាហារពិភពលោក (WFP) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រជាជាតិ អន្តរជាតិ និងក្របខ័ណ្ឌអាស៊ាន សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្របតាមក្របខ័ណ្ឌការងារសេន​ដាយ ២០១៥-២០៣០ និងក្របខ័ណ្ឌអាស៊ាន “អាស៊ានមួយការឆ្លើយតបមួយ”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

សម្ព័ន្ធសហជីពជាតិ ដាក់ពាក្យប្តឹងទៅ ក្រសួងមហាផ្ទៃ ពិនិត្យលើរបាយការណ៍ សង់ត្រាល់ ដែលធ្វើឱ្យខូចឈ្មោះប្រទេសជាតិ

សន្តិសុខសង្គម១៣ នាទី មុន

អភិបាលខណ្ឌ៧មករា ណែនាំឲ្យមន្រ្តីត្រូវបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងក្នុងមូលដ្ឋាន

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជាទទួលសិទ្ធិធ្វើជាសហប្រធាន​គណៈកម្មា ​ធិការ​​​ការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន​​  រយៈពេល២ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

កូរ៉េ​ខាងជើងបាញ់​សាកល្បង​មី​ស៊ី​លប្រភេទថ្មី ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយ​ជោគជ័យ

សន្តិសុខសង្គម២៥ នាទី មុន

អាវុធហត្ថរាជធានីភ្នំពេញ​ បញ្ជូនខ្លួនជនសង្ស័យ៨​នាក់​ ជាមុខសញ្ញាឆក់​ ប្លន់ទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម