Connect with us

នយោបាយ

ខេត្តកែបមាន ៣ គណបក្សបានដាក់ផែនការឃោសនា​ទៅគ.ជ.ប

បានផុស

នៅ

នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែបបានប្រាប់ឱ្យដឹងថាខេត្តកែបមានគណកប្ស ៣ ដែលមានទី១ គណបក្សប្រជាជនកម្ពុជា និងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច និងទី៣ គណបក្សខ្មែររួបរួមជាតិ បានដាក់ផែនការកម្មវិធីឃោសនា ស្វែងរកសំលេងឆ្នោតនៅ​ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុន ខណៈគណបក្សនយោបាយចំនួន ៧ ទៀត មិនមានផែនការឃោសនាអ្វីនោះទេ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីវ សាឌុំ បាន​បញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង ១០ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តកែបមានតែ ៣ គណបក្សប៉ុណ្ណោះ ដែលបានដាក់កម្មវិធីឃោសនាមកកាន់គ.ជ.បខេត្ត។ ក្នុងនោះមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលបានចេញធ្វើយុទ្ធនាការឃោសនា ដែលមានសមាជិកប្រមាណជាង ១ ម៉ឺនបានចូលរួម ខណៈគណបក្ស ២ ផ្សេងទៀតមិនមានការចេញឃោសនាអ្វីនោះទេ។

លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបបចំការបោះឆ្នោតខេត្តកែបបាន​បន្ត​ថា ក្នុងរដូវកាលនៃការឃោសនាបោះឆ្នោត លោកសំណូមពរដល់សកម្មជនគណបក្សទាំងអស់ ធ្វើយ៉ាងណាគោរពនូវសេចក្តីថ្លៃថ្នូរ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣ ខេត្តកែបមានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨.១៩៨​ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ៦៩ ការិយាល័យ នៅទូទាំង ៥ ឃុំសង្កាត់ ២ ក្រុងស្រុក។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

Sokha Hotels

ព័ត៌មានពេញនិយម