ព័ត៌មានជាតិ
កម្ពុជា ប្រកាសហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ ចូលកម្ពុជា
កម្ពុជាបានប្រកាសហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ ចូលកម្ពុជា ដើម្បីទប់ស្កាត់ការជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ នេះថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានលក្ខណៈនយោបាយ។
ក្រសួងការបរទេសកម្ពុជាអះអាងថា អនុសាសន៍នេះ មានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន META ២២នាក់ មិនឱ្យមានវត្តមាននៅកម្ពុជាដោយពួកគេត្រូវចាកចេញក្នុងទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការប្រកាសនៅរសៀលម៉ោង ៤ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ៕
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក