Connect with us

ព័ត៌មានជាតិ

លម្អិត​ករណី​ជនជាតិ​ចិន​ម្នាក់​ធ្លាក់​ពីលើ​អគារ​កម្ពស់​២២ជាន់​​

បានផុស

នៅ

បុសរ​សជន​ជាតិចិន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយពេល​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​១៣ នៃ​អគារកម្ពស់​២២​ជាន់ ។​

ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បានកើត​ឡើងនៅវេលា​ព្រឹកម៉ោង​ប្រមាណ៧និង​១៥​នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ​លេខ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ (​តំបន់​កំ​ពេញ​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ទៅ​នឹងហេតុ​ការ​នេះ​ បើតាម​សាក្សី​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​និយាយប្រាប់​ឲ្យ​ដឹងថា នៅ​ មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​នៅមុខ​បន្ទប់​ជាន់​ទី​១៣ នៃ​អគារកម្ពស់២២ជាន់​​។​មួយ​សន្ទុះ​មក ​ស្រាប់តែ​ជនរងគ្រោះ​បាន​ធ្លាក់​មកដល់​ដី​ស្លាប់​បាត់ទៅ​ហើយ ដោយ​មិនដឹងថាជនរង​គ្រោះ​លោត​ពីលើ​អគារ​សម្លាប់​ខ្លួន​ ឬ​រអិល​ធ្លា​ក់ជើង​ធ្លាក់​ដោយ​ខ្លួន​ឯង​នោះទេ​។​ ជនរងគ្រោះ​បាន​ធ្លាក់​ពី​ជាន់​១៣​ មក​បុក​ទម្លុះ​ដំបូល​បន្ទប់ទឹក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជាប់​អគារ​នោះ​ធ្លា​ក់​ដ​ល់​ដី បណ្តាល​ឲ្យ​ជើង​ជនរងគ្រោះ​ម្ខាង​ត្រូវ​បាន​ដា​ច់ចេញ​ពី​ដងខ្លួន​ស្លាប់​ភ្លាមៗ នៅក្នុងថ្លុក​ឈាម​កន្លែងកើតហេតុតែ​ម្តង ។​

ដោយឡែក​សម្រាប់​ បងស្រី​ជា​ម្ចាស់ផ្ទះ​កើតហេតុ​បាន​និយាយប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា នៅមុន​ពេល កើតហេតុ រូបគាត់បាន​ចូល​បន្ទប់ទឹក​ លុះ​ក្រោយមក​រូបគាត់​បានចេញ​ពី​បន្ទប់ទឹក​ប្រមាណ​១​នាទី ក៏​ស្រាប់តែ​កើតហេតុ​ជនរងគ្រោះ​ធ្លាក់​ចូលក្នុង​បន្ទប់ទឹក​ផ្ទះ​របស់គាត់​តែម្តង​។​ ជាមួយគ្នានេះ​បងស្រី ម្ចាស់​ផ្ទះ​ក៏បាន​បញ្ជាក់​ផងដែរថា នេះ​ចាត់ទុកជា​សំណាង​របស់គាត់​ហើយ​ ដែល​បាន​ចេញ​មុនពេល​កើតហេតុបាន​បន្តិច តែ​បើសិនជា​រូបគាត់ នៅក្នុង​បន្ទប់ទឹក​ច្បាស់​ជា​ត្រូវជនរងគ្រោះ​ធ្លាក់​សង្កត់ពីលើ​ស្លាប់​ជាមួយនឹង​ជនរងគ្រោះ​ដែរ​ហើយ​។​

មន្ត្រី​សមត្ថកិច្ច​ ប៉ុស្តិ៍រដ្ឋបាលសង្កាត់​លេខ៣បានឲ្យ​ដឹងថា ជុំវិញ​បញ្ហារខាងលើនេះ​ សមត្ថកិច្ចមិន​ទាន់​កំណត់​បាន​ពី​មូល​ហេតុ នៃ​ការ​ធ្លាក់​ស្លាប់របស់ជនរងគ្រោះ​នៅឡើយ​ទេ ប៉ុន្តែករណីនេះ​ ភ្លាមៗ​ជន​ជាប់​សង្ស័យ​ចំនួន​៣​នាក់​ ក្នុងនោះ​ស្រី​២​នាក់ (​ជន​ជាតិចិន​ទាំងអស់​)​ដែលជា​មនុស្ស​ដេក​បន្ទប់​រួ​ម​គ្នា​ជាមួយ​ជន​រងគ្រោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់​ខ្លួន​នាំ​យកទៅ​ស្នង​ខេត្ត​​​ដើម្បីសាកសួរ​។​

គួរបញ្ជាក់​ផងដែរ​ថា អគារកើតហេតុ​កម្ពស់២២​ជាន់​ខាងលើនេះ ជា​របស់ក្រុមហ៊ុន​ជនជាតិ​ចិនដោយ អគារមួយ​នេះ​ បាន​សាងសង់​រួចរាល់ប្រមាណ​៩០ភាគរយ​ហើយ ដោយ​ក្នុងនោះមាន​អគារ​ចំនួន​៣​ជាន់ ត្រូវបាន​គេ​រៀបចំ​ឲ្យ​មាន​មនុស្ស​ស្នាក់នៅ​ និង​បម្រើ​ការងារផ្សេងៗ ​បណ្ដើរៗ​ហើយ និង​មួយ​ចំ​នួន​កំ​ពុងធ្វើការ​រៀបចំ​បំពាក់គ្រឿង​សង្ហារឹម​នៅ​ក្នុង​អគារ​និង​លាបថ្នាំ​ផ្អែក​ខាងក្រៅ​អគារ​ប៉ុណ្ណោះ​៕

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

សន្តិសុខសង្គម២១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២៤ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម