Connect with us

ជីវិតកម្សាន្ដ

ទោះ​ជួបវិបត្តិកូវីដ តារា​ស្រី​៦​រូប​នេះ នៅ​តែ​មាន​មុខ​ជំនួញ​អនឡាញ​ផ្ទាល់​ខ្លួន

បានផុស

នៅ

​ស្រប​ពេល​ដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ បាន​ផ្ទុះ​ឡើង​កាលពី​ថ្មីៗ​នោះ​ឃើញថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​និង​តារា​សិល្បៈប្រុស​-​ស្រី​មួយ​ចំនួន​ ត្រូវ​បាន​បាត់​បង់​ចំណូល​ខ្លះៗ​ ដោយសារ​ការងារ​ត្រូវ​បាន​ពន្យារ​ពេល ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ដោយឡែក​បើ​ចាប់អារម្មណ៍​មក​មើល​តារា​ស្រី​ល្បីៗ​ចំនួន​១០​រូប​នេះ​វិញ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ ថា​ថ្វី​ត្បិត​ជំងឺ​កូ​វីដ​-១៩​ហាក់​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​យ៉ាង​ណា​ក្តី​តែ​សម្រាប់​អាជីព​ថ្មី​នៃ​ការ​ចាប់​យក​មុខរបរលក់​ផលិតផល​តាម​អន​ឡាញ​របស់​ពួកគេ​ នៅ​តែ​មាន​ទីផ្សារ​គាំទ្រ​ពី​អតិថិជន​និង​អាច​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៀត​ផង​។​

​ជាក់ស្តែង​ថ្ងៃនេះ ​សូម​បង្ហាញមុខ​តារា​ស្រី​ល្បីៗ​ចំនួន ១០​រូប​ ដែល​កំពុង​មមាញឹក​លើ​អាជីព​លក់​ផលិត​ផលតា​ម​អន​ឡាញ​នា​រដូវ​កាល​ជំងឺ​កូ​វីដ​-១៩​ដូច​ខាង ក្រោម​។​​

១. មាស សុខ​សោភា ​ថ្វី​ត្បិត​អាជីព​សិល្បៈមាន​ភាព​រវើយ​ខ្លះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ​តែ​មុខរបរ​លក់​ផលិត​ផល​ថែរក្សា​សម្ផស្ស​តាម​អន​ឡាញ​ នៅតែ​ដំណើរ​ដូចដើម​។ ​អ្នកនាង មាស សុខ​សោភា សព្វថ្ងៃ​ជា​តំណាង​ផ្សព្វផ្សាយ​និង​លក់​ផលិតផល​សម្រស់​ធម្មជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ​អ្នកនាង ពេជ្រ សោភា គឺជា​តារា​ចម្រៀង​ល្បីឈ្មោះ​ឈរ​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​ហង្ស​មាស​ ហើយ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ ទើប​ធ្វើ​ឲ្យ​កម្មវិធី​ចេញ​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​ នៅ​តាម​បណ្តា​ខេត្ត​នានា ​ត្រូវ​បាន​ពន្យារ​ពេល​ឬ​លុបចោល​។​ ប៉ុន្តែ​ទោះបី​បញ្ហា​នេះ ​ត្រូវ​បាន​ជាប់​គាំង​តែ​បច្ចុប្បន្ន​នាង​ងាក​មក​ចាប់​យក​ការ​Live​លក់​ផលិតផល​តាម​អន​ឡាញ​ ផង​ដែរ​។

៣. ​តារាចម្រៀង សុខ ពិសី បាន​ឲ្យ​ដឹង​ថា​ ទោះបី​បច្ចុប្បន្ន​អា​ជី​ពសិល្បៈ​របស់​នាង​ហាក់​ស្ងប់ស្ងាត់​បន្តិច​ក៏ពិតមែន ​តែ​សម្រាប់​អាជីព​លក់​ផលិតផល​ថែរក្សា​សម្រស់​ នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ នៅតែ​មមាញឹក​និង​បន្ត​ដំណើរការ​ទៅមុខ​ជា​ធម្មតា​។​

៤. ​តារា​ស្រី ទេព បូ​ព្រឹក្ស ទោះបី​អាជីព​សិល្បៈបាត់បង់​ឱកាស​ទីផ្សារ ​ព្រោះតែ​ជំងឺ​កូ​វីដ​-១៩​ តែបើ​សង្កេត​ពី​សកម្មភាព​នាង​ហាក់​មានការ​រវល់​ខ្លាំង​លើ​ការL ive​ លក់​ផលិត​ផង​អន​ឡាញ​ទាំង​គ្រឿង​ថែរក្សា​សម្ផស្ស​និង​អាហារ​ជា​ដើម។​

៥. អ៊ី​វ៉ា តារាចម្រៀង​សាន់​ដេ ទន្ទឹមគ្នា​ដែល​ទីផ្សារ​សិល្បៈ​របស់​នាង​ ក៏​មាន​ភាព​ជាប់គាំង​មួយ​រយៈ​ពេលនេះដែរ ​សព្វថ្ងៃ​តារា​ស្រី​មកពី​ខេត្ត​កំពង់ស្ពឺ​រូបនេះ​ ក៏​កំពុង​ចាប់​អា​ជី​អន​ឡាញ​ ដើម្បី​បង្កើន​ចំណូល​ផ្ទាល់​ខ្លួន​បន្ថែម​ពីលើ​អាជីព​សិល្បៈ​ផង​ដែរ​។​

៦. តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ឯណេះ​វិញ​ ក្រោយ​ពេល​ដែល​អាជីព​សិល្បៈ​និង​សម្អាងការ​ ត្រូវ​បាន​ខកខាន​នា​អំឡុង​ពេល​ជំងឺ​កូ​វីដ​-១៩​នេះដែរ ​ពេលនេះ​នាង​បែរ​មក​ចាប់​ផ្តើម​ជ្រើសរើស​អាជីព​លក់​ផលិតផល​តាម​ទីផ្សារ​អន​ឡាញ​ដូច​តារា​ប្រុស​-​ស្រី​ឯទៀត​ផង​ដែរ​ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​មោទកភាព! សាយ បាន​ប្រគល់​ប្រាក់៥០​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម