ព័ត៌មានជាតិ
ពលរដ្ឋក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
សកម្មជនរបស់គណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តសកម្មភាពចុះពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្សនៅតាមបណ្តាមូលដ្ឋាន ប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងសកម្មភាពចុះពន្យល់ដល់សមាជិកសមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ គឺធ្វើឡើងទៅតាមពេលវេលា និងការបែងចែករបស់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ផ្តល់ជូន និងបានរៀបចំឱ្យផងដែរ។
លោក វួច ពឿន ដែលជាសកម្មជនម្នាក់ របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា៖ លោក និងប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនីមួយៗ ក្នុងសង្កាត់ទួលល្វា ប្រមាណជា៩០ភាគរយ និងទៅបោះឆ្នោត ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានឡូហ្គោ មានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨ ហើយការបោះឆ្នោតនេះ និងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ បើគិតពីថ្ងៃទី០៤ ខែកក្កដានេះតទៅ។

បើតាមលោក ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ទួលល្វា និងជាសមាជិក ដ៏សកម្មម្នាក់ ដែលបានដឹកនាំក្រុមការងារគណបក្សបានឱ្យដឹងថា៖ ក្នុងការចុះពន្យល់ណែនាំដល់សមាជិក សមាជិកា នៅតាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន គឺប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក ភាគច្រើនលើសលប់បានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀង របស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹកឆ្នោតវិញ ក៏ពួកគាត់ចេះចាំ ក្នុងការគូសបានត្រឹមត្រូវផងដែរ៕


អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?