Connect with us

ជីវិតកម្សាន្ដ

រតនៈ ពិសី ចាប់ផ្ដើមបញ្ចេញមុខកូនបំណុល ផ្អើលបណ្ដាញសង្គម ខណៈម្នាក់ៗ ជំពាក់រាប់សិបម៉ឺនដុល្លារ

បានផុស

នៅ

តារា​ចម្រៀង​សិច​ស៊ី រតនៈ ពិសី កន្លងមក ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រឿង​ដែល​ថ្មី​សម្រាប់​នាង​នា​ដើម​ឆ្នាំ ២០២៣ គឺ ចាត់វិធានការ​ក្ដៅ​ប្ដឹង​ទៅ​លើ​អ្នក​ជំពាក់​លុយ​អត់​សង​ចូល​គុក​ទាំងអស់។ នាង​ថា កុំ​ឃើញ​ខ្លា​ដេក ថា​ខ្លា​ងាប់ ធ្វើ​ទាំងអស់ មិន​ទុក​ទេ ម្ដង​មួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​ពាក់ព័ន្ធ​រឿង​បំណុល​រាប់​សិប​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​គេ​ជំពាក់​នេះ​ដែរ តារា​ស្រី រតនៈ ពិសី បាន​ចាត់ទុកថា​ខ្លួន​ជា​ជនរងគ្រោះ ព្រោះ​ត្រូវ​ប្រឈមមុខ​ចេញ​សង​ជំនួស​គេ (​សង​ជំនួស​កូន​បំណុល​)។

យ៉ាងណាមិញ​ទំនង​ដោយសារ​ការ​អស់​ភាព​អត់ធ្មត់ ស្រី​ស្អាត រតនៈ ពិសី ថ្មីៗ​នេះ បាន​ចាប់ផ្ដើម​ទម្លាយ​មុខ​កូន​បំណុល​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​សិល្បៈ​ទៀត​ផង។

ជាមួយគ្នា នៃ​ការ​បង្ហាញមុខ​កូនបំណុល​នេះ​ដែរ កញ្ញា រតនៈ ពិសី បាន​រម្លឹក​ដល់​អ្នកលក់​អនឡាញ​ល្បី​ឈ្មោះ អឿន ម៉ូលីកា ដែល​បច្ចុប្បន្ន​កំពុង​ជាប់ទោស​នៅ​ពន្ធនាគារ​ដូច្នេះ​ថា «គ្រាន់តែ Mo Lika ម្នាក់ ខ្ញុំ​អស់​ជាង ១៨៤ ៥២០ ដុល្លារ តើ​អ្នកណា​ជួយ​ខ្ញុំ​បាន​ពេលនេះ? ខ្ញុំ​ត្រូវ​សង​គេ​ដែរ»។ ចំណែក​ក្រៅពី​នេះ ក៏​ត្រូវ​បាន ពិសី បញ្ចេញ​អត្តសញ្ញាណ​ជា​បន្តបន្ទាប់​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ដែរ កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ មិនទាន់​អាច​ទាក់ទង​ដើម្បី​សូម​ការ​បកស្រាយ​បន្ថែម​ពី​កញ្ញា រតនៈ ពិសី បាន​នៅឡើយ​ទេ។

សូម​ជម្រាប​ដែរ​ថា រតនៈ ពិសី កន្លងមក តែង​បង្ហើប​ពី​បញ្ហា​ជួប​រឿង​ពិបាកចិត្ត ព្រោះ​កូន​តុងទីន​បោក​លើ​សេចក្ដី​ទុកចិត្ត ដោយ​ជំពាក់​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​មិន​ព្រម​សង។ ម្យ៉ាងទៀត​ជារឿយៗ នាង​បាន​ព្រមាន​ប្រើ​វិធានការ​ផ្លូវច្បាប់ ដើម្បី​ដោះស្រាយ​ចំពោះ​បុគ្គល​ទាំងនោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម