KPT+
ជំនាញទំនាក់ទំនង៖ រៀនពីរបៀបសុំអភ័យទោស
របៀបសុំទោសហាក់មានភាពតានតឹងសម្រាប់អ្នកទូទៅតែមិនអីទេសម្រាប់អ្នកដែលថ្នឹកខាង ជំនាញទំនាក់ទំនង។
ហេតុអ្វីបានជាការសុំទោសមានសារៈសំខាន់ក្នុងជំនាញទំនាក់ទំនង? ព្រោះការសុំទោសបង្ហាញវិប្បដិសារីចំពោះសកម្មភាព ទទួលស្គាល់ពីការឈឺចាប់ដែលសកម្មភាពរបស់យើងបង្កឲ្យអ្នកផ្សេងខាតបង់?
ហេតុអ្វីត្រូវសុំទោស?
មានហេតុផលជាច្រើនដែលគ្រប់គ្នាគួរតែចេះធ្វើការសុំទោសដោយស្មោះនៅពេលពិតជាបំពានលើនរណាម្នាក់ ឬធ្វើអ្វីមួយបង្កការខាតបង់។
ទីមួយការសុំទោសបើកការសន្ទនារវាងយើងនិងមនុស្សម្នាក់ទៀត
ឆន្ទៈក្នុងការសារភាពកំហុសអាចផ្ដល់ឲ្យទំនាក់ទំនងមួយចាប់ផ្ដើមបានជាថ្មី បង្កើតការជឿទុកចិត្តនិងបង្កើតនូវឱកាសដើម្បីពិភាក្សាអំពីរឿងអនាគតបំភ្លេចអ្វីដែលមិនអាចទទួលយកបានកាលពីអតីតកាល។
ការសុំទោសដ៏ស្មោះត្រង់ក៏បង្ហាញផងដែរថាយើងទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯង នេះអាចពង្រឹងទំនុកចិត្តលើខ្លួនឯង និងកេរ្តិ៍ឈ្មោះ ភាពស្អាតស្អំដែលជាមធ្យោបាយដ៏ល្អបំផុតមួយស្ដារភាពសុចរិតរបស់យើងចំពោះអ្នកដទៃ។
យើងទាំងអស់គ្នាត្រូវរៀនពីរបៀបសុំទោស ព្រោះថាមិនមាននរណាម្នាក់ល្អឥតខ្ចោះទេ។ ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពដើម្បីស្ដារការទុកចិត្តនិងតុល្យភាពក្នុងទំនាក់ទំនង នៅពេលយើងបានធ្វើអ្វីមួយខុស។
១ ចេះរបៀបសុំទោសយ៉ាងសមរម្យ
រាល់ការសុំទោសចាំបាច់ត្រូវចាប់ផ្តើមដោយពាក្យ”ខ្ញុំសុំទោស”ដែលពាក្យនេះពិតជាចាំបាច់ណាស់ក្នុងការជួយបង្ហាញពីវិប្បដិសារីចំពោះសកម្មភាពរបស់យើង។ ឧទាហរណ៍ពេលយើងនិយាយថា៖“ខ្ញុំសុំទោស ខ្ញុំមានអារម្មណ៍ខ្មាសអៀននិងខ្មាសអៀនដោយសកម្មភាពដែលខ្ញុំបានធ្វើ។ ”
ពាក្យនិយាយត្រូវមានភាពស្មោះត្រង់និងពិតប្រាកដ។ ត្រូវស្មោះត្រង់ចំពោះខ្លួននិងមនុស្សពាក់ព័ន្ធអំពីមូលហេតុដែលយើងចង់សុំទោស។ កុំធ្វើជាសុំទោសក្នុងបំណងចង់លាបពណ៌ឬកលល្បិចល្អមើល។ ត្រូវមានភាពទាន់ពេលវេលា សុំទោសភ្លាមៗពេលដឹងថាបានធ្វើខុសនឹងអ្នកដទៃ។បន្ទាប់មកទៀតត្រូវទទួលខុសត្រូវចំពោះសកម្មភាពឬអាកប្បកិរិយានិងទទួលស្គាល់បង្ហាញថាយើងយល់ពីអារម្មណ៍របស់អ្នករងគ្រោះ។
២ បង្ហាញចិត្តដែលចង់ធ្វើការកែប្រែ
នេះជាឧទាហរណ៍ពីរនៃការសន្ទនាបង្ហាញថាយើងចង់កែប្រែ៖
ប្រសិនបើមានអ្វីដែលខ្ញុំអាចធ្វើបានសូមនិយាយមក ។ខ្ញុំដឹងថាខ្ញុំខុសក្នុងការសង្ស័យសមត្ថភាពរបស់អ្នក ខ្ញុំចង់ឲ្យអ្នកដឹកនាំក្រុមឡើងវិញ តាមរយៈការប្រជុំនៅថ្ងៃស្អែកដើម្បីបង្ហាញពីជំនាញរបស់អ្នក។»
គិតដោយប្រុងប្រយ័ត្នអំពីការសន្ទនា កាយវិការ និងសំឡេងនិយាយ ដែលអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អប្រសិនគេចាប់អារម្មណ៍ថាយើងសុំទោសឌឺដង។
៣ ព្យាយាមមិនឲ្យរឿងដដែលកើតឡើងទៀត
ជំហានចុងក្រោយគឺត្រូវតាំងចិត្តថា នឹងមិនធ្វើសកម្មភាពឬអាកប្បកិរិយានោះម្តងទៀតឡើយ។
ជំហាននេះគឺសំខាន់ណាស់ពីព្រោះជាការធានាថាយើងពិតជាសោកស្ដាយនឹងផ្លាស់ប្តូរអាកប្បកិរិយាជួសជុលទំនាក់ទំនងឡើងវិញ។
ចំណុចបន្ថែម៖
ក្នុងអំឡុងពេលសុំទោសមនុស្សជាច្រើនចូលចិត្តបង្វែរការស្តីបន្ទោសទៅលើនរណាម្នាក់ឬអ្វីផ្សេងទៀត នៅក្នុងការប៉ុនប៉ងដើម្បីកាត់បន្ថយការទទួលខុសត្រូវខ្លះ។ នេះជាឧទាហរណ៍នៃការប្រើលេសនៅក្នុងការសុំទោស: “ខ្ញុំសុំទោសដែលខ្ញុំបាននិយាយអញ្ចឹងព្រោះពេលនោះថៅកែរបស់ខ្ញុំបានទាមទារ!” ក្នុងករណីដោះសានេះ ធ្វើឲ្យចរិតលក្ខណៈរបស់យើងមើលទៅទន់ខ្សោយ។
កុំរំពឹងថានឹងបានអភ័យទោសភ្លាមៗ
សូមចងចាំថា មនុស្សម្នាក់ទៀតប្រហែលជាមិនបានត្រៀមខ្លួនដើម្បីអភ័យទោសឲ្យប្រញាប់ប្រញាល់ទេ។ បន្ទាប់ពីបានសុំទោស យើងអាចនិយាយ ខ្ញុំដឹងថាអ្នកប្រហែលជាមិនត្រៀមខ្លួនដើម្បីអភ័យទោសឲ្យខ្ញុំទេ ហើយខ្ញុំយល់ពីអារម្មណ៍នោះ។ ខ្ញុំគ្រាន់តែចង់បង្ហាញថាខ្ញុំផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំហើយ។
ផលវិបាកនៃការមិនសុំទោស
ការមានៈតែងធ្វើឲ្យខូចទំនាក់ទំនងជាមួយមិត្តរួមការងារ អតិថិជន មិត្តភ័ក្ដិឬក្រុមគ្រួសារ អនាគតទាំងមូល។ កេរ្តិ៍ឈ្មោះរបៀបនេះ អាចកំណត់ឱកាសអាជីពនិងកាត់បន្ថយប្រសិទ្ធភាពទំនាក់ទំនងរបស់យើងក្នុងសង្គមនិងមិនមានអ្នកចង់ធ្វើការជាមួយយើងទេ។
វាក៏ជះឥទ្ធិពលអវិជ្ជមានដល់ក្រុមទាំងមូលផងដែរ នៅពេលមានមនុស្សធ្វើខុសហើយមិនសុំទោស។ គ្មាននរណាម្នាក់ចង់ធ្វើការឲ្យថៅកែដែលមិនអាចគ្រប់គ្រងកំហុសរបស់គាត់បាននោះឡើយ ហើយភាពច្របូកច្របល់ ភាពតានតឹងនិងការឈឺចាប់ដែលកើតឡើង អាចបង្កើតបរិយាកាសការងារពុល៕
ប្រែសម្រួល៖ សុភា
ប្រភព៖BussinessInsider
ចុចអាន៖មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ
ចុចអាន៖មនុស្សចូលចិត្តនៅម្នាក់ឯង ច្រើនតែផ្តល់គុណសម្បត្តិ ៥ យ៉ាងនេះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?