ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ដាំកូនឈើប្រណិត ១៣៨០ដើម និងប្រលែងកូនត្រី២១០០០ក្បាល ចូលក្នុងអាងទឹកសោភ័ណ
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅបរិវេណអាងទឹកសោភ័ណ ជាប់ទន្លេសិប្បនិម្មិតនៃទីរួមខេត្តត្បូងឃ្មុំ នឹងកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត ខណៈដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការដាំកូនឈើប្រណិត៥ប្រភេទចំនួន១៣៨០ដើម រួមមានគ្រញ៉ូង បេង នាងនួន ឈើទាល គគីរ និងចន្ទគិរី (អំពិលបារាំង) ត្រូវបានដាំលើផ្ទៃដី០២ហិចតា ដើម្បីលើកម្ពស់បរិស្ថាន និងសោភ័ណភាព និងប្រលែងកូនត្រី៤ប្រភេទចំនួន២១.០០០កូន រួមមានកូនត្រីប្រា ឆ្ពិន កាហែ និងកន្ធរ ដើម្បីឲ្យភោគផលត្រីកាន់សំបូរបន្ថែមទៀត។
ក្នុងពិធីដាំកូនឈើ និងប្រលែងត្រីរាប់ម៉ឺនកូន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមប្រមាណជិត៥០០នាក់ ដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
តាមរយៈរបាយការណ៍សង្ខេបរបស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកសិកម្មខេត្ត គ្រប់លំដាប់ថ្នាក់ ដែលខិតខំអនុវត្តន៍សម្រេចបាន។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើក្នុងឆ្នាំ២០២៤ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរ-អង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេសតាមផ្ទះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។
លើសពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹងអត្ថប្រយោជន៍នានាពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូបគ្រប់វ័យគ្រប់តំបន់ទិសទី ដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។
សារសំខាន់ជាថ្មីម្តងទៀតនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត្តត្បូងឃ្មុំ សូមបញ្ឈប់រាល់ការប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ក៏ដូចជាសម្រាប់តកូនតចៅទៅថ្ងៃអនាគត ជាពិសេសជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបម្រើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា រៀបចំកែលម្អទីតាំងអាងទឹកសោភ័ណឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ និងសិក្សារៀបចំទីតាំងនេះ ឲ្យក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក(ង)ថ្នាក់ខេត្តជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនវិស័យដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។
ក្នុងនោះ លោកបណ្ឌិត ក៏បានបើកឱកាសឲ្យក្រុមហ៊ុនឯកជនមកសិក្សា និងវិនិយោគនៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍន៍ច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមរួមគ្នាថែរក្សាសន្តិភាព ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា សូមបោះឆ្នោតជូនរាជរដ្ឋាបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណនៅអាណត្តិបន្តបន្ទាប់ទៀត៕
ដោយ ៖ សាន វិឡែម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?