Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ស្នើក្រសួងប្រៃសណីយ៍ទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទតាមអនឡាញ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ សហការជួយទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារ ម្មណ៍ផ្លូវភេទនារីតាមប្រព័ន្ធអនឡាញដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋជាយថាហេតុផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតមួយចុះកាលពីថ្ងៃទី៥ កក្កដា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា តាមការសង្កេតរបស់ក្រសួងសុខាភិបាលបច្ចុប្បន្ននេះឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញជាអាទិ៍ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

លោករដ្ឋមន្ត្រីបានបន្តថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខា​ភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាលដោយ​ឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរសនិងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួង សុខាភិបាលមិនអនុញ្ញាតឱ្យមានការ
ផ្សព្វផ្សាយជាសាធារណៈឡើយ៕
សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលរាជធានីធ្វើពិធីអកអំបុកនៅរមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានការចូលរួមពីពលរដ្ឋយ៉ាងសប្បាយរីករាយ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

នាវាមួយនឹងក្លាយជាជម្រកថ្មី របស់ជនជាតិអាមេរិក ផ្លាស់ទៅក្រៅប្រទេស ឬនៅឆ្ងាយពីត្រាំ

ព័ត៌មានជាតិ៤០ នាទីutes មុន

មនុស្សប្រហែល ៥មុឺននាក់ចូលរួមក្នុងពិធីអកអំបុក និងសំពះព្រះខែ នៅសួនតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

វប្បធម៌ ជំនឿ១ ម៉ោង មុន

ទីអារាមមួយចំនួនក្នុងខេត្តបាត់ដំបង នៅតែប្រកាន់ខ្ជាប់ប្រពៃណីដាល់អំបុក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ី​ ប្តេជ្ញា​ថា​ នឹង​គ្មាន​ការ​បំភាយ​ឧស្ម័ន​ចោល​ ត្រឹម​ឆ្នាំ ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម