ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកអ្នកដំណើរវៀតណាម ២គ្រឿង មុតដែកគោល បែកកង់
អ្នកបច្ចេកទេសនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៃទីក្រុងហូជីមិញ បានរកឃើញដែកគោលមុតកង់យន្តហោះពីរគ្រឿង។
ថ្វីបើគ្មានគ្រោះថ្នាក់ដល់សុវត្ថិភាពនៃការហោះហើរក៏ដោយ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ត្រូវបង្ខំចិត្តស្វែងរកកង់មកជំនួស ដើម្បីឲ្យយន្តហោះបន្តប្រតិបត្តិការ។
យន្តហោះ Airbus 321 ដឹកអ្នកដំណើរមកពីខេត្ត Khanh Hoa ភាគខាងត្បូង បានបែកកង់ខាងក្រោយ ដោយគេជឿថា បណ្តាលមកពីដែកគោល បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅម៉ោង១១:៣២នាទីព្រឹកថ្ងៃចន្ទទី៣ខែកក្កដា។
ក្រោយបែកកង់ គណៈគ្រប់គ្រងអាកាសយានដ្ឋាន បានពិនិត្យមើលផ្លូវរត់ ប៉ុន្តែរកមិនឃើញដែកគោលទេ។
ចំណែកនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយវិញ អ្នកបច្ចេកទេសបានរកឃើញដែកគោលប្រវែង១សង់ទីម៉ែត្រ នៅជាប់សម្បកកង់ខាងក្រោយរបស់យន្តហោះ Airbus ដែលចាកចេញពីកោះ Phu Quoc នៃខេត្ត Kien Giang ហើយចុះចតនៅអាកាសយានដ្ឋាននាម៉ោង ៨ និង៣២ នាទីយប់ថ្ងៃទី ៣០ ខែមិថុនា។
មជ្ឈមណ្ឌលប្រតិបត្តិការហោះហើររបស់អាកាសយានដ្ឋាន បានធ្វើការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យផ្លូវរត់ ប៉ុន្តែក៏មិនឃើញមានកម្ទេចកម្ទីអ្វីដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan