ព័ត៌មានជាតិ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ៖ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ បន្តធ្លាក់ចុះក្នុងត្រីមាសទី២
ការនាំចេញទំនិញកម្ពុជា ទៅទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះក្នុងត្រីមាសទី២នេះ ខណៈដែល ៥ខែ ឆ្នាំ ២០២៣ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ១៩.២ពាន់លានដុល្លារ មានការថយចុះ១៤.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ២២.៤ពាន់លានដុល្លារអាមេរិក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនាំចេញរបស់កម្ពុជា នៅតែមានការថមថយ បើធៀបនឹងរយៈពេល ៥ខែ កាលពីឆ្នាំមុន។ លោកបានគូសបញ្ជាក់ថា ការនាំចេញក្នុងត្រីមាសទី២នេះ មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន, មានន័យថា សេដ្ឋកិច្ច Slow Down។
លោកបណ្ឌិតបន្តដូច្នេះថា « ខ្ញុំនៅតែយល់ថា កំណើននៅតែមានការលំបាក ដោយសារតែមានចំណងពាក់ព័ន្ធនឹងសេដ្ឋកិច្ចអន្តរជាតិ, ការនាំចេញរបស់យើងលក់ចេញទៅក្រៅប្រទេស ដូច្នេះអាស្រ័យលើអ្នកទិញ មិនអាស្រ័យលើខ្លួនយើងទេ ហើយប្រទេសអ្នកផលិតដទៃទៀត ក៏ខំប្រឹងផលិត ដើម្បីលក់ប្រជែងគ្នាដូចយើងដែរ»។ ដូច្នេះហើយកត្តាដែលធ្វើឱ្យមានវិបត្តិនេះ គឺបញ្ហាទីផ្សារ និងបញ្ហាអ្នកទិញ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែងជាមួយប្រទេសអ្នកផលិតជាច្រើនទៀត នៅលើសកលលោក ដែលផលិតនាំចេញទៅកាន់ទីផ្សារដូចគ្នា។ បញ្ហានេះ ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានផ្តល់ជាទស្សនថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន ឬបន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ដើម្បីជួយសម្រួលដល់ផលិតកម្ម ដើម្បីជំរុញការនាំចេញឱ្យបានច្រើន។
ទន្ទឹមនឹងនេះ លោកបណ្ឌិតមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពិតជាមានសារសំខាន់ច្រើន។ លោកថា ប្រសិនបើកម្ពុជា បង្កើនកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗទៀត ក៏អាចរួមចំណែកជួយជំរុញការនាំចេញទំនិញរបស់កម្ពុជា កាន់តែច្រើនផងដែរ។
ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៥ពាន់លានដុល្លារ រយៈពេល ៥ខែ ចាប់ពីខែ មករា-ឧសភា ឆ្នាំ ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា សរុបជាង ៣.២ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ