ព័ត៌មានអន្ដរជាតិ
ស្ត្រីដាច់ជើងនៅជណ្ដើរយន្តអាកាសយានដ្ឋានប្រទេសថៃ កំពុងដាក់ពាក្យបណ្ដឹង
គ្រួសារស្ត្រីរងគ្រោះដែលដាច់ជើងឆ្វេង ដោយសារជាប់ជណ្ដើរយន្តនៅអាកាសយានដ្ឋានដនមឿង ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នឹងដាក់ពាក្យបណ្ដឹងទៅប៉ូលិស ។

លោក Krit Kittirattana កូនប្រុសជនរងគ្រោះបានបង្ហោះក្នុង Facebook កាលពីថ្ងៃអង្គារ ទី០៤ ខែកក្កដាថា ស្ថានភាពម្ដាយរបស់ខ្លួនគឺនឹងនធម្មតា ហើយកំពុងទទួលការព្យាបាលនៅបន្ទប់ ICU ។
លោក Krit បានឲ្យដឹងទៀតថា ម្ដាយគាត់មានអារម្មណ៍ល្អទេ និងចាប់ផ្ដើមអនុញ្ញាតឲ្យគេចូលមកសួរសុខទុក្ខហើយ ប៉ុន្តែជួនកាលនៅតែងើបកណ្ដាលយប់ ដោយភាពភ័យខ្លាចដដែល ។ យ៉ាងណាមិញ ស្ត្រីរងគ្រោះកំពុងទទួលការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងមន្ទីរពេទ្យអន្តរជាតិ Bumrungrad ។

ជុំវិញគ្រោះថ្នាក់ខាងលើ លោក Krit បានបញ្ជាក់ថា ក្រុមគ្រួសារបានឲ្យមេធាវីដាក់ពាក្យបណ្តឹងទៅប៉ូលិសហើយ និងទាក់ទងទៅសមត្ថកិច្ចស៊ើបអង្កេត ដើម្បីឲ្យពួកគេសាកសួរម្តាយគាត់ផ្ទាល់តែម្ដង ហើយក្រៅពីនេះ ក្រុមគ្រួសារជនរងគ្រោះកំពុងស្វែងរកសាក្សីនៅកន្លែងកើតហេតុ ដើម្បីបំភ្លឺនៅក្នុងតុលាការផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្នងការប៉ូលិសដនមឿង លោក Adirek Tongkeamkeaw បាននិយាយថា ប៉ូលិសកំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋាន ហើយក៏កំពុងត្រួតពិនិត្យផ្លូវដើរផ្សេងៗទៀតនៅក្នុងបរិវេណនោះផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរក្រោយៗ ៕


ប្រែសម្រួល៖ វារី
ចុចអាន៖ នេះជាមូលហេតុ ស្ត្រីម្នាក់ជាប់ជណ្ដើរយន្ត ដាច់ជើងនៅព្រលានដនមឿង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍