Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា បញ្ឈប់ការផ្សាយពាណិជ្ជកម្មលើ Facebook និង​ Instagram

បានផុស

នៅ

រដ្ឋមន្ត្រីបេតិកភណ្ឌកាណាដាលោក Pablo Rodriguez ប្រកាសថា រដ្ឋាភិបាលកាណាដានឹងបញ្ឈប់ការទិញសិទ្ធផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម Facebook និង Instagram ចំពេលកំពុងមានជម្លោះដែលពាក់់ព័ន្ធជាមួយច្បាប់ថ្មី ដែលជំរុញឲ្យក្រុមហ៊ុន Meta និង Google ត្រូវចែកភាគលាភខ្លះដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញ ។

លោក Pablo Rodriguez
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ឈប់ផ្សាយពាណិជ្ជកម្មនេះ ពាក់ព័ន្ធជាមួយច្បាប់ថ្មីរបស់កាណាដា ដែលតម្រូវឲ្យក្រុមហ៊ុន Meta រួមជាមួយ Google ​ត្រូវតែចែកភាគលាភមួយចំនួន​ទៅដល់សារព័ត៌មានក្នុងស្រុកដែលបានខាតបង់ចំណូលនៅក្នុងឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុនទាំងពីរ បានបដិសេដមិនយល់ស្របជាមួយច្បាប់ថ្មីនេះឡើយ ។

ទន្ទឹមនោះ Meta ធ្លាប់បានលើកឡើងថា ព័ត៌មាន គឺមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុននោះទេ ប៉ុន្តែមានតែស្ថាប័នព័ត៌មានវិញទេ ដែលទទួលបានអត្ថប្រយោជន៍ពីការចែករំលែកព័ត៌មានផ្សេងៗរបស់ពួកគេនៅលើវេទិកា Facebook ។

​ពាក់ព័ន្ធនឹងការបិទផ្សាយពាណិជ្ជកម្មនេះដែរ នឹងធ្វើឲ្យ Facebook និង Instagram ខាតបង់ប្រាក់ប្រហែល ៧.៥ លានដុល្លារក្នុងមួយឆ្នាំពីរដ្ឋាភិបាលកាណាដា ខណៈនៅក្នុងឆ្នាំ ២០២២ Google រួមជាមួយ​ Facebook រកចំណូលបានជាង ៧.៥ ពាន់លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្មសរុបនៅទូទាំងកាណាដា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Al Jazeera

ចុចអាន៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង ជាមួយ Twitter

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម