ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ១៣ ឈរលើ ថៃ ជាប្រទេសមានសុខក្សេមក្សាន្ត នៅអាស៊ីប៉ាស៊ីហ្វិក
យោងតាមទិន្នន័យរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព បានបង្ហាញថា កម្ពុជា ជាប់ចំណាត់ថ្នាក់ទី៧៣លើពិភពលោក ជាប្រទេសដែលមានសុខក្សេមក្សាន្ត ហើយបើគិតតែតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជា ឈរនៅលំដាប់ទី១៣។
ទិន្នន័យរបស់វិទ្យាស្ថានខាងលើ គឺប្រៀបធៀបជាមួយប្រទេសចំនួន១៦៣ ហើយក្រោយបញ្ចប់ការគណនារួចរាល់ ប្រទេសកម្ពុជា មានពិន្ទុសរុបល្អជាងប្រទេសថៃទៅទៀត ប៉ុន្តែឈរនៅក្រោមឡាវ និងវៀតណាម។
បើគិតចំណាត់ថ្នាក់សម្រាប់ប្រទេសមានសុខក្សេមក្សាន្តបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, អ្នកជាប់ភូមិផងរបងគ្នាទាំង៤គឺ វៀតណាមឈរលេខ៧, ឡាវលេខ១០, កម្ពុជា លេខ១៣ និងថៃ លេខ១៥។
ចំណែកប្រទេសមានសុខក្សេមក្សាន្តលេខ១លើពិភពលោក គឺបានទៅលើអ៊ីស្លង់ រីឯប្រទេសមានសុខក្សេមក្សាន្តលេខ១សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកគឺ ណូវែលសេឡង់។
គួរបញ្ជាក់ថា ទិន្នន័យរបស់វិទ្យាស្ថាននេះ គឺផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ចំនួនបីដូចជា ១.កម្រិតនៃសុវត្ថិភាព និងសន្តិសុខសង្គម ២. វិសាលភាពនៃជម្លោះក្នុងស្រុកនិងអន្តរជាតិដែលកំពុងបន្ត និង ៣. កម្រិតនៃការធ្វើទំនើបកម្មយោធា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កម្ពុជា ជាប់លេខ៧ ជាប្រទេសសម្បូរមនុស្សស្គមបំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់