KPT+
សណ្ឋាគារជ្រៅបំផុតលើលោក បើកដំណើរការនៅប្រទេសវែលស៍
សណ្ឋាគារថ្មីដែលមានជម្រៅជ្រៅបំផុតក្នុងប្រទេសវែលស៍ ឈ្មោះ Deep Sleep ចាប់បើកដំណើរការហើយ ។
នៅក្នុងបន្ទប់សណ្ឋាគារមានគ្រែចំនួន ២ ជញ្ជាំងតុបតែងដូចក្នុងល្អាងភ្នំ រួមជាមួយបង្គន់ និងកន្លែងញ៉ាំអាហារជាដើម ។ វាមានជម្រៅ ៤១៩ ម៉ែត្រ ចុះទៅក្រោមដីនៅក្រោមភ្នំ Snowdonia ដែលជារណ្ដៅរ៉ែសម័យវ៉ិចតូរៀ ។
ទន្ទឹមនោះ សណ្ឋាគារ Deep Sleep បើកទទួលភ្ញៀវត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ គឺថ្ងៃសៅរ៍ ចំណែកឯតម្លៃវិញក៏ខ្ពស់ដែរ ក្នុងម្នាក់ត្រូវចំណាយដល់ ៤៤៥ ដុល្លារឯណោះ ។
ខណៈភ្ញៀវចាប់ផ្តើមចុះទៅក្រោមនៅថ្ងៃសៅរ៍ វេលាម៉ោង ៥ ល្ងាច មគ្គុទ្ទេសក៍ទេសចរណ៍ក៏នឹងពណ៌នាពីរឿងរ៉ាវនៃទីកន្លែងនោះ រហូតដល់កន្លែងសម្រាក ។ លុះព្រឹកឡើង ភ្ញៀវត្រូវបានដាស់នៅម៉ោង ៨ ព្រឹក ហើយផ្ដល់ជូននូវអាហារពេលព្រឹករួចរាល់ទើបឡើងមកវិញ ។
ស្របពេលជាមួយគ្នានេះ ភ្ញៀវជាច្រើនពេញចិត្តនឹងបទពិសោធន៍សម្រាកនៅសណ្ឋាគារ Deep Sleep នេះណាស់ ដោយសារនៅទីនោះវាស្ងប់ស្ងាត់ ជួយឲ្យគេងលក់បានស្កប់ស្កល់ជាងនៅផ្ទះទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ថានីយប្រេងឥន្ធនៈធំបំផុតលើលោក បើកជាផ្លូវការហើយ
ចុចអាន៖ ស្នាដៃចុងក្រោយលោក Gustav Klimt ក្លាយជាគំនូរថ្លៃបំផុតនៅអឺរ៉ុប
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ