កីឡា
កីឡាករបារាំង-ខ្មែរ ចាន់ សីហា ប្រាប់មូលហេតុវិលមកកាន់សង្វៀនជាថ្មី
កីឡាករប្រដាល់បារាំងសញ្ជាតិខ្មែរ ចាន់ សីហា នឹងឡើងសង្វៀនជាសាជាថ្មីដោយត្រូវជួបកីឡាករវៀតណាម ត្រាន មិញទ្រុង នាល្ងាចថ្ងៃអាទិត្យ ទី៩ ខែកក្កដានេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។
នេះជាការវិលត្រឡប់មកកាន់សង្វៀនជាថ្មីរបស់អ្នកប្រដាល់ ចាន់ សីហា បន្ទាប់ពីរូបគេបានខកខានឡើងសង្វៀនរយៈពេលប្រហែលជា៦ឆ្នាំកន្លងទៅហើយ។ ពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះ រូបគេបានបញ្ជាក់ថា តម្លៃខ្លួននៃការប្រកួតគុនខ្មែរនាពេលបច្ចុប្បន្ននេះប្រសើរជាងមុន។

ចាន់ សីហា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការប្រកួតគុនខ្មែរឥឡូវនេះទទួលបានតម្លៃខ្លួនប្រសើរជាងមុន។ ម្យ៉ាងទៀត វាជាកីឡាដែលខ្ញុំចូលចិត្ត តែមែនទែនទៅ ខ្ញុំក៏ត្រូវការចំណូលចិញ្ចឹមគ្រួសារ»។
«ឃើញហើយ មួយរយៈពេលចុងក្រោយនេះ មានកីឡាករចាស់ៗជាច្រើនបានវិលមកប្រកួតវិញ។ យើងពិតជាស្រឡាញ់គុនខ្មែរ តែយើងក៏ត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ។ យ៉ាងណា ខ្ញុំក៏ទទួលបានការគាំទ្រពីក្រុមគ្រួសារដែលជំរុញឲ្យខ្ញុំវិលមកប្រកាន់សង្វៀនវិញដែរ»។ ចាន់ សីហា បានបន្ថែម។

កីឡាករដែលបានមករស់នៅប្រទេសកម្ពុជាតាំងពីអាយុ៥ឆ្នាំបានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំដែលខ្លួនបានឃ្លាតឆ្ងាយពីសង្វៀនក៏ដោយសារមានគ្រួសារ និងមានកូនស្រីពីរនាក់ ដូច្នេះរូបគេចំណាយពេលវេលាដើម្បីមើលថែប្រពន្ធកូនដែលជាហេតុធ្វើឲ្យផ្អាកពីប្រដាល់។ ទោះបីជាយ៉ាងណា នៅពេលកូនស្រីជាទីស្រឡាញ់ទាំងពីរអាយុកាន់តែច្រើនបានផ្តល់ឱកាសឲ្យរូបគេដកឃ្លាកមកហ្វឹកហាត់ប្រដាល់ឡើងវិញ។
ចាន់ សីហា បានប្រាប់ថា កីឡាប្រដាល់គុនខ្មែរត្រូវការពេលវេលាលះបង់ និងខិតខំប្រឹងប្រែងខ្លាំងណាស់ពោលគឺត្រូវការពេលវេលាហ្វឹកហាត់ពេញលេញទើបគុណភាពឈានដល់កម្រិតល្អ។
កីឡាករអាយុ៣៣ឆ្នាំបាននិយាយថា ៖«ប្រដាល់ជាកីឡាដ៏គ្រោះថ្នាក់មួយ មិនដូចកីឡាផ្សេងៗទេ។ យើងត្រូវការត្រៀមចិត្ត និងចំណាយពេល៤ទៅ៥ម៉ោងក្នុងការហ្វឹកហាត់មួយៗថ្ងៃ»។

ពេលនេះ ចាន់ សីហា បានត្រៀមខ្លួនទាំងកាយសម្បទា និងស្មារតីរួចរាល់ហើយ។ រូបគេបានប្តេជ្ញាធ្វើឲ្យបានល្អបំផុត និងមិនឲ្យអ្នកគាំទ្រខកបំណងឡើយ។ កីឡាករដែលទទួលបានសញ្ជាតិខ្មែរជាច្រើនឆ្នាំមកហើយធ្លាប់ប្រកួតបាន២២ដង ក្នុងនោះឈ្នះ២០ដង ចាញ់២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៨ដង។ ការប្រកួតចុងក្រោយ រូបគេបានឈ្នះកីឡាករ ម៉ានូ សិល្បៈ ទឹកទី៥៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ