ព័ត៌មានអន្ដរជាតិ
ហូឡង់ ហាមមិនឲ្យសិស្សសាលា យកទូរស័ព្ទ ចូលថ្នាក់រៀន
កាលពីថ្ងៃពុធទី៥ខែកក្កដា ប្រទេសហូឡង់ បានប្រកាសហាមឃាត់សិស្សសាលា ពីការយកទូរស័ព្ទចូលថ្នាក់រៀន ក្នុងគោលបំណងមិនឲ្យបច្ចេកវិទ្យា រំខានដល់ការសិក្សា។

រដ្ឋាភិបាលហូឡង់និយាយថា ទូរស័ព្ទ ថេប្លេត និងនាឡិកាឆ្លាតវៃ កំពុងក្លាយជាឧបសគ្គក្នុងវិធីសិក្សារបស់សិស្ស ហើយនឹងមិនអនុញ្ញាតឲ្យយកចូលថ្នាក់រៀនឡើយ ចាប់ពីឆ្នាំក្រោយទៅ។
យោងតាមរដ្ឋាភិបាល, “មានព័ស្តុតាងកាន់តែច្រើនដែលថា ទូរស័ព្ទដៃជះឥទ្ធិពលអាក្រក់ក្នុងពេលរៀន។ សិស្សមិនសូវផ្តោតអារម្មណ៍លើមេរៀន ហើយប៉ះពាល់ខ្លាំងដល់ការសិក្សា។ ដោយសារហេតុផលនេះ ទូរស័ព្ទចល័ត ក៏ដូចជាថេប្លេត និងនាឡិកាឆ្លាតវៃផងដែរ នឹងមិនត្រូវបានអនុញ្ញាតឲ្យយកចូលថ្នាក់រៀនឡើយ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤ ទៅ”។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកំពុងស្នើឲ្យអាជ្ញាធរសាលា ត្រូវយល់ព្រមលើច្បាប់ផ្ទៃក្នុងជាមួយគ្រូបង្រៀន ឪពុកម្តាយ និងសិស្ស ជាមុនសិនត្រឹមខែតុលា។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Robbert Dijkgraaf បានប្រាប់សភាថា លោកមានក្តីសង្ឃឹម ចំណាត់ការនេះនឹងនាំទៅរកការផ្លាស់ប្តូរវប្បធម៌ និងធ្វើឲ្យការសិក្សាកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ក្រសួងអប់រំ អំពាវនាវឲ្យពង្រឹងការលើកកម្ពស់សីលធម៌នៅតាមសាលារៀន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ