ព័ត៌មានជាតិ
បណ្ឌិតយង់ ពៅ៖ បើមិនបង្រៀនគូសសន្លឹកឆ្នោតទេ ពលរដ្ឋអាចគូសខុសការណែនាំ គ.ជ.ប
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខ ប្រសិនបើមិនបង្រៀនឱ្យចេះគូសសន្លឹកឆ្នោតទេ អាចនៅតែគូសមិនត្រូវឬខុសពីការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

នៅលើបណ្ដាញសង្គម ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ប្រាកដណាស់ថា ប្រជាពលរដ្ឋទូទៅមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ និងជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត។

ជាក់ស្ដែង កម្ពុជាក៏ធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាសកលច្រើនលើកមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ តែទោះជាបែបនេះក្តី ប្រជាពលរដ្ឋក៏ដូចជាមនុស្សចាស់ (លោកតា លោកយាយ) ភាគច្រើន ៤ ឬ ៥ឆ្នាំម្តង ទើបមានឱកាសកាន់ប៊ិចគូសលើសន្លឹកឆ្នោត ដូចនេះសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នៅថ្ងៃទី២៣ ខែកក្កដា នេះ វាជាកត្តាដែលចាំបាច់មួយ ដែលត្រូវតែបង្រៀនពួកគាត់ឱ្យបានដឹងពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ មួយវិញទៀត បើមិនបង្រៀនគូស គឺនៅតែគូសមិនត្រឹមត្រូវ (ឬអាចខុសពីការណែនាំរបស់ គ.ជ.ប)។

គួរជម្រាបថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខាងមុខនេះ មានគណបក្សចំនួន ១៨ ដែលបានសម្រេចដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ផ្តល់សិទ្ធិឱ្យចូលរួមប្រកួតប្រជែងឈរឈ្មោះឱ្យគេបោះឆ្នោត មានដូចជា៖ ១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ២.គណបក្សខ្មែរតែមួយ, ៣.គណបក្សសញ្ជាតិកម្ពុជា, ៤.គណបក្ស ខ្មែររួបរួមជាតិ, ៥.គណបក្ស កម្លាំងប្រជាធិបតេយ្យ, ៦.គណបក្ស កសិករ, ៧.គណបក្ស ស្ត្រីដើម្បីស្ត្រី, ៨.គណបក្ស ខ្មែរឈប់ក្រ, ៩.គណបក្ស ហ្វ៊ិនស៊ីនប៉ិច, ១០.គណបក្ស ធម្មាធិបតេយ្យ, ១១.គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន, ១២.គណបក្ស បំណងពលរដ្ឋ, ១៣.គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១៤.គណបក្ស ឯកភាពជាតិខ្មែរ, ១៥.គណបក្ស ខ្មែរអភិរក្ស, ១៦.គណបក្ស យុវជនកម្ពុជា, ១៧.គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង ១៨.គណបក្សប្រជាជនកម្ពុជា៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក