KPT+
ធ្វើបែបណាទើបអាចជម្នះរាល់ភាពលំបាកក្នុងជីវិតបាន?
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ប្រឈមនឹងភាពលំបាកក្នុងជីវិតគ្រប់គ្នា ឬពេលនេះកំពុងតែប្រឈមនឹងស្ថានភាពស្មុគស្មាញផងក៏មិនដឹង។ អ្នកអាចប្រឈមនឹងជម្លោះក្នុងផ្ទះ សម្ពាធនៅកន្លែងធ្វើការ ជីវិតដៃគូ បញ្ហាហិរញ្ញវត្ថុ ឈឺថ្កាត់ ឬសុខភាពផ្លូវចិត្តនានា។ ទោះបីវាជាបញ្ហាខុសគ្នា ដោយសារស្ថានភាពផ្សេងគ្នាក៏ដោយ តែមិនអាចគេចវេសបានឡើយ។ គ្រប់គ្នាត្រូវដោះស្រាយ! ប៉ុន្តែជួនកាលវាហាក់ធ្ងន់ធ្ងរហួស ដូច្នេះធ្វើយ៉ាងណាទើបអាចជម្នះបាន?
១. ធ្វើរឿងដែលខ្លួនចូលចិត្ត
បើសិនតឹងតែងខ្លាំង អ្វីដែលអាចធ្វើបាន មានតែអង្គុយចុះ ហើយគិតធ្វើអ្វីដែលខ្លួនចូលចិត្ត ធ្វើយ៉ាងណាឲ្យតែថ្ងៃដ៏តប់ប្រមល់នេះកន្លងទៅសិន ព្រោះបើអង្គុយខ្វល់ ក៏គិតអីមិនចេញដដែលជាដដែល។ ងូតទឹកក្ដៅឲ្យស្រឡះខ្លួន ស្វែងរកញ៉ាំអាហារដែលយើងចូលចិត្ត អានសៀវភៅ ស្ដាប់តន្រ្តី បិតម៉ាសថែរក្សាសម្រស់។ល។ ទោះមិនភ្លេចទុក្ខកង្វល់ទាំងស្រុង ក៏បានធូរស្បើយមួយគ្រា ប្រសើរជាងដេកដើរឈរអង្គុយ បៀមជាប់តែបញ្ហាដែរ។
បញ្ហាមិនថាតិចតួច ឬគរជើងគ្នាក្ដី អាចធ្វើឲ្យយើងក្រពុលមុខបានគ្រប់ពេល តែបើសិនមិនរើសផ្លូវដើម្បីសម្រាកខ្លះ វានឹងក្លាយទៅជាធំ រឹតតែពិបាកដោះស្រាយ។
២. និយាយជាមួយមនុស្សទុកចិត្ត
ការលាក់ទុកបញ្ហាតែឯង អាចធ្វើឲ្យយើងស្ទះដង្ហើមបាន។ គួរនិយាយជាមួយនរណាម្នាក់ដែលយើងអាចជឿទុកចិត្តមិនថាជា មិត្តភក្តិ ឪពុកម្តាយ ឬបងប្អូនជាដើម។ ពួកគេជាអ្នកស្ដាប់ដ៏ល្អ អាចជួយបន្ធូរភាពតានតឹងរបស់យើង ជួនកាលអាចផ្ដល់យោបល់ដោះស្រាយល្អៗផងក៏មិនដឹង។ ដូច្នេះជាការល្អ បើអាចរកនរណាម្នាក់ មកជួយរំលែកវិបត្តិជាមួយយើង ក៏គួរធ្វើចុះ។
៣. ថយក្រោយមួយជំហាន
កុំគិតថា ការដកថយ ជាការចាញ់លើសង្វៀនបញ្ហា ឬជាបរាជ័យ ដែលនាំឲ្យអាម៉ាស់។ នៅលើលោកនេះពុំមាននរណា អាចរ៉ាប់រងរឿងគ្រប់យ៉ាងបានទាំងអស់នោះទេ។ ដូច្នេះជាការសាមញ្ញបំផុត ថយក្រោយមួយជំហានសិន ដើម្បីរកវិធីដោះស្រាយថ្មី។ ការគេចចេញពីបណ្តាញសង្គម ឬស្ថានភាពកំពុងប្រឈម ក៏ជាដំណោះស្រាយមួយ ជួយឲ្យខួរក្បាលបានធូរពីសម្ពាធខ្លះ ។
ពេលខ្លះ គួរទុកបញ្ហាមួយឡែក ហើយទៅដើរលេង ស្រូបខ្យល់ ជិះកង់ ឬចូលព្រៃផ្សងព្រេងមួយរយៈសិន ចាំត្រឡប់មកវិញ ចាំគិតម្ដងទៀត។
៤. ទម្លាប់គិតវិជ្ជមាន
ស្តាប់ទៅដូចស្រួល ប៉ុន្តែពិបាកធ្វើ។ គ្មាននណាសប្បាយចិត្តកើត បើបញ្ហាមកជុំទិស។ ប៉ុន្តែការគិតបណ្ដោយឲ្យបញ្ហាមកចោមព័ទ្ធ ក៏កាន់តែមិនសប្បាយចិត្ត។ ក្នុងជីវិតនេះ ពុំនរណាជួបតែភាពអវិជ្ជមានរហូតទេ! ដូច្នេះទើបបានជាត្រូវព្យាយាមសំឡឹងមើលទៅរករឿងល្អៗឱ្យបានច្រើន ជាជាងទម្លាប់ផ្ដេកផ្ដួល។
គេថា ជីវិតមនុស្សនឹងធ្វើដំណើរទៅតាមចិត្តដែលគិតនោះ។ យើងចង់កើតទុក្ខ រីករាយ ឬខឹង ជាកម្មសិទ្ធិយើងទាំងស្រុង។ គំនិតអវិជ្ជមាននឹងទាញឲ្យធ្លាក់ទឹកចិត្ត ជីវិតទន់ខ្សោយទៅតាមថាមពលរបស់វា។ ដូច្នេះគួរបង្កើតភាពរីករាយសម្រាប់ខ្លួនឯង គឺធ្វើឲ្យខ្លួនឯងរីករាយ គិតតែលទ្ធផលល្អៗ នោះអ្វីៗដែលលំបាកៗ ក៏អាចដោះស្រាយទៅបាន នៅពេលក្រោយ៕
ប្រែសម្រួល៖ សន្យា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់