ព័ត៌មានជាតិ
ជ្រូកកណ្ដុរធម្មជាតិស្រួលចិញ្ចឹមលក់ដាច់នារដូវសែនចិន
លោក សេង សម្បត្តិ មានអាយុ ៣៥ ឆ្នាំ ជាអ្នកចិញ្ចឹមជ្រូកកណ្ដុរធម្មជាតិ នៅភូមិខ្នាចកន្ទួត ឃុំស្វាយចចឹប ស្រុកបសេដ្ធ ខេត្តកំពុងស្ពឺបានប្រាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមរបរចិញ្ចឹមជ្រូកកណ្ដុរលក់នៅពាក់កណ្ដាលឆ្នាំ ២០២១ ដោយបានពូជមកពីកសិដ្ឋានអ្នកឧកញ៉ា ម៉ុង ឬទ្ធី។
ដើមឡើយលោកគ្រាន់តែចង់សាកល្បងចិញ្ចឹម ដោយសារលោកមានដីចម្ការស្រាប់ លុះចិញ្ចឹមតាមបែបធម្មជាតិទៅ ក៏ឃើញលទ្ធផលមានការរីកចម្រើនឡើង ខណៈមានភាពងាយស្រួលចិញ្ចឹមតាមបែបធម្មជាតិ។
ដំបូងលោកមានមេជ្រូកតែ ៨ ក្បាល និងបា ១ ក្បាលប៉ុណ្ណោះ ប៉ុន្តែពេលនេះ ជ្រូករបស់លោកបានកើនដល់ប្រមាណ ៥០ ក្បាល ខណៈលោកគ្រោងពង្រីករបរនេះបន្ថែមទៀត។
ចំពោះរបៀបចិញ្ចឹមលោកបង្ហើបថា ជ្រូកកណ្ដុររស់នៅរបៀបជ្រូកព្រៃ គឺគ្រាន់តែមានកន្ទក់ធ្វើជាចំណី និងបន្លែមួយចំនួនដូច្នេះ គឺលោកគ្រាន់តែដាក់សំណាញ់ព័ទ្ធដីចម្ការរបស់លោកហើយពន្លែងឱ្យវារស់នៅដោយឯកឯង ដោយគ្រាន់តែធ្វើទ្រុងសម្រាប់ជ្រកនៅរដូវខែធ្លាក់ភ្លៀង។ រយៈពេលចិញ្ចឹមប្រមាណ ៤ ខែ អាចចាប់លក់បាន ១០ ទៅ ១៥ គីឡូ។
មួយថ្ងៃឱ្យចំណីកន្ទក់តែម្ដងទេ ដើម្បីឱ្យវាស្គាល់ម្ចាស់។ លោកគ្រោងពង្រីកឱ្យបានមេ ៥០ ក្បាល ដើម្បីផ្គត់ផ្គង់ខែសែនចូលឆ្នាំចិន សែនក្បាលទឹក។ ក្រៅពីនេះ លោកប្រាប់ថា ស្វាយទំុ ចេកទុំ ល្ហុង និងបន្លែដំណាំផ្សេងៗទៀត ក៏ជាចំណីរបស់ជ្រូកកណ្ដុរដែរ។
ចំពោះតម្លៃលក់ចេញទៅតាមប្រភេទជ្រូកចាប់ពី ៧ ទៅ ១០ គីឡូ ១ ក្បាល ៤០ ម៉ឺនរៀល ចំណែកឯជ្រូកធំ គឺគិតជាគីឡូ ក្នុងតម្លៃ ៣ ម៉ឺនរៀល ក្នុងមួយគីឡូ។ លោកថា ថ្ងៃក្រោយមនុស្សអាចងាកទៅរករបស់ធម្មជាតិ ដែលជ្រូកកណ្ដុរនៅតែមានទីផ្សារសម្រាប់អ្នកមានតម្រូវការផលិផលល្អ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល