ជីវិតកម្សាន្ដ
បង្ហាញខ្លួនលើកនេះ ហ្វាន ពីងពីង ត្រូវគេរិះគន់រឿងផាត់មុខសក្បុសពេក
បង្ហាញខ្លួនលើកណា ក៏តារាសម្ដែង និងបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពរបស់ប្រទេសចិន ហ្វាន ពីងពីង (Fan Bingbing) ត្រូវគេពោលសរសើរពីសម្រស់ក្មេងជាងវ័យ និងការជ្រើសរើសសម្លៀកវបំពាក់ប្រណីតៗដែលសក្តិសមនឹងរូបរាងរបស់នាង។

ជាក់ស្ដែងការបង្ហាញខ្លួនជាសាធារណៈកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ តំណាងឱ្យម៉ាក ArdAzAei នៅក្នុងព្រឹត្តិការណ៍ Paris High Fashion Week 2023 ហ្វាន ពីងពីង ត្រូវគេចាប់អារម្មណ៍យ៉ាងច្រើនលើសលុបលើឈុតសម្លៀកបំពាក់ដ៏ប្លែកទាក់ទាញ និងសម្រស់ក្មេងជាងវ័យ ទោះបីជានាងឈានដល់អាយុ ៤១ឆ្នាំហើយក្ដី។
យ៉ាងណាមិញ ថ្វីត្បិតសម្រស់ស្រស់ស្អាតពិតមែន ប៉ុន្តែម្ដងនេះ នាងត្រូវគេរិះគន់លើការ Make Up ក្រាស់ជ្រុល ស្របពេលដែលទស្សនិកជនមួយចំនួននិយាយថា ហ្វាន ពីងពីង ផាត់មុខសក្បុសដូចតួល្ខោន។ អ្នកខ្លះទៀតនិយាយថា ហ្វាន ពីងពីង មិនចេះផ្លាស់ប្ដូរស្ទីលផាត់មុខ បង្ហាញខ្លួនលើកណាក៏ឃើញតែផាត់មុខស្ទីលដដែលៗ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិលចូលសិល្បៈវិញ ហ្វាន ពីងពីង កាន់តែលេចមុខលេចមាត់លើឆាកអន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?