ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យពលករខ្មែរ ស្នាក់នៅក្នុងប្រទេស ដល់ចុងខែ
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដាថា ពលករចំណាកស្រុកមកពីប្រទេសជិតខាងចំនួន៤ នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី៣១ខែកក្កដា ខណៈនិយោជក ត្រូវរៀបចំសម្រាប់ការបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេ។
លោកស្រីថ្លែងថា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចកាលពីថ្ងៃពុធ ដើម្បីពន្យារពេលកំណត់សម្រាប់ការបន្តលិខិតអនុញ្ញាតការងារចំពោះពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
កាលពីថ្ងៃទី៧ខែកុម្ភៈ គណៈរដ្ឋមន្ត្រី បានសម្រេចថា ពលករចំណាកស្រុកមកពីប្រទេសខាងលើដែលចង់បន្តការងារក្នុងប្រទេសថៃ ត្រូវដាក់ពាក្យសុំធ្វើការបន្តត្រឹមថ្ងៃទី១៣ខែកុម្ភៈ ដើម្បីឲ្យឯកសារចាំបាច់ អាចបញ្ជូនទៅនាយកដ្ឋានការងារបានត្រឹមថ្ងៃទី១៥ឧសភា។
ទោះបីជាយ៉ាងណាក៏ដោយ កម្មករចំណាកស្រុកប្រមាណ ៥០ ម៉ឺននាក់ ត្រូវបានគេរកឃើញថា មិនអាចបំពេញតាមពេលវេលាកំណត់នេះបាន ដូច្នេះហើយ គណៈរដ្ឋមន្ត្រីបានសម្រេចពន្យារ ដើម្បីទុកពេលឲ្យនិយោជករបស់ពួកគេ រៀបចំសម្រាប់ការបន្តប័ណ្ណការងារឲ្យបានត្រឹមត្រូវ។
លោក Traisulee បានគូសបញ្ជាក់ថា ប្រទេសថៃត្រូវការពលករចំណាកស្រុកមកពីប្រទេសជិតខាង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ហើយការបន្ធូរបន្ថយនេះត្រូវបានគេរំពឹងថា នឹងជួយសម្រាលភាពខ្វះខាតកម្លាំងពលកម្ម។
លោកស្រីបន្ថែមថា ប្រសិនបើកម្មករទាំងនោះមានការងារស្របច្បាប់ ពួកគេអាចត្រូវបានការពារដោយច្បាប់ការងារ ដែលធានានូវអត្ថប្រយោជន៍សុខុមាលភាព និងសិទ្ធិសម្រាប់និយោជិត។ ម្យ៉ាងទៀត ព័ត៌មានថ្មីៗអំពីពលករចំណាកស្រុកនឹងជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រងពលករចំណាកស្រុកនៅប្រទេសថៃ បានកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?