Connect with us

ព័ត៌មានជាតិ

មន្ត្រីគណបក្សទាំងអស់ត្រូវបន្តស្មារតីសាមគ្គីគ្នាដើម្បីដណ្តើមប្រៀបឈ្នះការបោះឆ្នោតខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានជម្រុញឲ្យមន្ត្រីគណបក្សទាំងអស់ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ចចំពោះមុខឲ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាពក្នុងការដណ្តើមប្រៀបឈ្នះរបស់បក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះឲ្យទទួលបានលទ្ធផលជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការបញ្ជាក់របស់លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំណាក្រោម និងឃុំប្រឡាយស្ថិតក្នុងស្រុកស្ទោងខេត្តកំពង់ធំ ដែលប្រារព្វព្រមគ្នានៅធ្វើកាលពីថ្ងៃទី៦កក្កដាឆ្នាំ២០២៣។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិកាគណបក្សយើងដែលកន្លងមកនេះបានខិតខំប្រឹងប្រែងបំពេញ
ការងារដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ដូចនេះអ្វីដែលត្រូវបន្តគឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន សង្គមជាតិនិងគណបក្សប្រជាជនកម្ពុជា។

លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថាជោគជ័យនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះមានតម្លៃធំធេងណាស់នៅក្នុងការថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍជាតិ។ហើយជាមួយនេះដែរសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក៏ត្រូវបន្តការគាំទ្រឲ្យពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សសម្រាប់បន្តធ្វើជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៧ដើម្បីដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀតក្រោមដំបូលសន្តិភាពនិងត្រូវគាំទ្រចំពោះបេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រាត្រីថ្ងៃទី០១ មីនា​នេះ ផ្លូវថ្មើរជើង Walk Street មាន​ល្ខោនបាសាក់ និង ចាបុីដងវែង នាយ សុវណ្ឌឿន

ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម