Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk គំរាមប្តឹង Mark Zuckerberg ចំពោះ App Threads

បានផុស

នៅ

Twitter កំពុងពិចារណាលើវិធានការផ្លូវច្បាប់ ក៏ដូចជាដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Meta ជុំវិញកម្មវិធី Threads ដែលជាគូប្រជែងកំពុងលេចធ្លោ បន្ទាប់ពីប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ​ពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Elon Musk ម្ចាស់ Twitter ដែលទិញក្នុងតម្លៃ​ ៤៤ ពាន់លានដុល្លារ បានចេញសារមួយព្រមានថា ការប្រកួតប្រជែងជារឿងល្អប្រសើរ​ហើយ ប៉ុន្តែការលួចក្លែងបន្លំ គឺមិនអាចទទួលយកបានឡើយ ។

ជាក់ស្ដែងមេធាវី Twitter លោក Alex Spiro កាលពីថ្ងៃពុធបានផ្ញើលិខិតមួយទៅកាន់លោក Mark Zuckerberg ដោយចោទប្រកាន់ក្រុមហ៊ុន Meta ពីបទក្លែងបន្លំដោយចេតនាជាប្រព័ន្ធ និងយកពាណិជ្ជកម្មរបស់ Twitter ដោយខុសច្បាប់ ក៏ដូចជាកម្មសិទ្ធិបញ្ញាផ្សេងទៀតដើម្បីបង្កើតកម្មវិធី Threads ។

ជាងនេះទៅទៀត Twitter ក៏បានចោទ ​Meta ដែរថាបានជួលបុគ្គលិក Twitter ជាច្រើននាក់ដែលដឹងពីរឿងសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ខ្ពស់ ដើម្បីជួយ​បង្កើតកម្មវិធីមួយនេះ ។  

ជាការឆ្លើយតប​ ក្រុមហ៊ុន Meta បានចេញ​លិខិតបដិសេធស្របច្បាប់មួយ ដែលបញ្ជាក់ថា មិនមានអតីតបុគ្គលិក Twitter ណាម្នាក់​មកជួយបង្កើត Threads ឡើយ។

មួយរយៈនេះ បញ្ហារបស់មហាសេដ្ឋីទាំងពីរ​ហាក់ដូចជាកក្រើកព្រឹត្តិការណ៍ក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ​ចាប់តាំងពីបបួលគ្នាវាយក្នុងទ្រុង រហូតមកដល់បញ្ហា​ App ថ្មីរបស់ក្រុមហ៊ុន Meta ទៀត ។

សូមបញ្ចាក់ថា Threads បានបញ្ចេញជាផ្លូវការកាលពីថ្ងៃពុធ ហើយក្រុមហ៊ុន Meta បានដាក់ដំណើរការលើប្រព័ន្ធ Android និង iOS ជាង ១០០ ប្រទេសមកហើយ​ ហើយមកដល់ពេលនេះ មានអ្នកប្រើជាង ៣០ លាននាក់ឯណោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ BBC

ចុចអាន៖ Meta បញ្ចេញ App ថ្មីជាផ្លូវការ ដើម្បីប្រជែង ជាមួយ Twitter

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម