ព័ត៌មានជាតិ
ខណ្ឌទួលគោក ដេញថ្លៃ ១៥ គម្រោងអភិវឌ្ឍន៍សង្កាត់ទាំង១០ តម្លៃជិត ២ ពាន់លានរៀល
ខណ្ឌទួលគោក ដេញថ្លៃ ១៥គម្រោងអភិវឌ្ឍន៍ សម្រាប់សង្កាត់ទាំង១០ ដោយមានតម្លៃប្រមាណជាង ១ ៩២៨ លានរៀល។ គម្រោងទាំងនេះមានដូចជា ការដាក់លូ ស្តារលូ ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។
ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។
លោក ជា ពិសី មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ សម្រាប់ទាំង ១០សង្កាត់ របស់ខណ្ឌទួលគោក មានចំនួន ១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង ១ ៩២៨ លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារដេប៉ូទី១ មាន ១គម្រោង ដាក់លូប្រវែង ៤២៣ម៉ែត្រ តម្លៃប្រមាណ ១៥៨លានរៀល។ សង្កាត់ផ្សារដេប៉ូទី២ មាន ១គម្រោង ដាក់លូប្រវែង ៤៤៥ម៉ែត្រ តម្លៃប្រមាណ ១៦៤លានរៀល។ សង្កាត់ផ្សារដេប៉ូទី៣ មាន ២គម្រោង គឺគម្រោងជួលជុលផ្លូវ ១៦៣ម៉ែត្រ និងស្តារលូ ២៦៩ម៉ែត្រ តម្លៃប្រមាណ ១៥៤លានរៀល។ សង្កាត់ទឹកល្អក់ទី១ មាន ២គម្រោង គឺគម្រោងរៀបការ៉ូឡា និងដាក់លូប្រវែង ១៣៦ម៉ែត្រ តម្លៃប្រមាណ ១៨១លានរៀល។ សង្កាត់ទឹកល្អក់ទី២ មាន ១គម្រោង ដាក់លូប្រវែង ៥៤៩ម៉ែត្រ តម្លៃប្រមាណ ១៧៧លានរៀល។ សង្កាត់ទឹកល្អក់ទី៣ មាន ១គម្រោង ដាក់លូប្រវែង ៦៦២ម៉ែត្រ តម្លៃប្រមាណ ២២៩លានរៀល។ សង្កាត់បឹងកក់ទី១ មាន ១គម្រោង ដាក់លូប្រវែង ៥៦២ម៉ែត្រ តម្លៃប្រមាណ ១៨៨លានរៀល។ សង្កាត់បឹងកក់ទី២ មាន ៣ម្រោង ជួសជុលផ្លូវបេតុងប្រវែង ៦០ម៉ែត្រដាក់លូប្រវែង ៥០៨ម៉ែត្រ និងស្តារលូប្រវែង ៦០០ម៉ែត្រ តម្លៃប្រមាណ ២៤១លានរៀល។ សង្កាត់ផ្សារដើមគរ មាន ១គម្រោង ជួសជុលផ្លូវ ៩២ម៉ែត្រ តម្លៃប្រមាណ ១៨១លានរៀល។ សង្កាត់បឹងសាឡាង មាន ២គ្រោង ជួសជុលផ្លូវបេតុងប្រវែង ៥៩ម៉ែត្រ និងដាក់លូប្រវែង ៦១៤ម៉ែត្រ តម្លៃប្រមាណ ២៤៣លានរៀល។ សរុបទាំង ១០សង្កាត់ ក្នុងចំនួន ១៥គម្រោងនេះ មានទឹកប្រាក់ប្រមាណជាង ១ ៩២៨លានរៀល។
លោក ហួត ហៃ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះ លោក ហួត ហៃ បានណែនាំឱ្យលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវតាមដានគុណភាពគម្រោង តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបានបញ្ចប់ ១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់បានទម្លាក់មកឱ្យថ្នាក់សង្កាត់ទាំង១០នេះ ដែលមានប្រមាណ ៥០ម៉ឺនដុល្លារ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា