Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុន Warner Bros ឆ្លើយតបយ៉ាងខ្លីទៅវៀតណាម ពាក់ព័ន្ធផែនទីក្នុងរឿង Barbie

បានផុស

នៅ

បន្ទាប់ពីវៀតណាមហាមចាក់បញ្ចាំងរឿង Barbie ដោយសារតែក្នុងសាច់រឿងបង្ហាញពីដែនដីដែលចិនអះអាងថាជារបស់ខ្លួន ពេលនេះភាគីក្រុមហ៊ុនស្ទូឌីយោ Warner Bros ក៏បានចេញមកឆ្លើយតបផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Warner Bros បកស្រាយយ៉ាងខ្លីថា “ផែនទីនៅក្នុងរឿង Barbie គឺជាគំនូរធម្មតាប៉ុណ្ណោះ ដើម្បីពណ៌នាអំពីដំណើររបស់ Barbie ទៅកាន់ពិភពពិត គ្មានបំណងអ្វីផ្សេងឡើយ” ។

ជាក់ស្ដែង Barbie មានកាលបរិច្ឆេទ​គ្រោង​ចាក់បញ្ចាំង​ក្នុង​ប្រទេស​វៀតណាម ​នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ដូចសហរដ្ឋអាមេរិកដែរ ។ ប៉ុន្តែវៀតណាមសង្កេតឃើញខ្សែបន្ទាត់ ៩ ត្រេ រាងអក្សរ U លើផែនទីចិន ដែលបង្ហាញពីការទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង និងទឹកដីដែលវៀតណាមចាត់ទុកថាជារបស់ខ្លួន ទើបគេហាមឃាត់វិញ ។

ត្រឡប់មកលម្អិតពីរឿងវិញ Barbie គឺជាភាពយន្តដកស្រង់ពីតុក្កតាកូនក្រមុំដែលពេញនិយមបំផុតលើពិភពលោក ។ ចំពោះរឿងនេះ ក្រុមហ៊ុនស្ទូឌីយោ Warner Bros បានចំណាយប្រាក់ ១០០ លានដុល្លារក្នុងការផលិត និងដើរតួដោយតារាល្បីៗរួមមាន Margot Robbie និង Ryan Gosling ជាតួសំខាន់ៗ ។

សូមរំលឹកថា Barbie គឺជាភាពយន្តចុងក្រោយបង្អស់ដែលវៀតណាមហាមចាក់បញ្ចាំង ដោយសារមានឈុតឆាកផែនទីដែលចិនទាមទារដែនទឹកជាឯកតោភាគី នៅសមុទ្រចិនខាងត្បូង ខណៈកាលពីឆ្នាំ ២០២២ វៀតណាមក៏បានហាមចាក់បញ្ចាំងរឿង Unchartered របស់ក្រុមហ៊ុន Sony ផងដែរ ដោយសារហេតុផលដូចគ្នានេះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ TNP

ចុចអាន៖ ៦ យ៉ាង គួរឲ្យចាប់អារម្មណ៍ពីតួអង្គនៅក្នុងរឿង Barbie

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៣ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម